អំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានចែកជូនដល់កម្លាំងប៉ុស្តឹ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតទាំង៣ប៉ុស្តិ៍
ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី ១៧ ខែមេសាឆ្នាំ ២០២០ វេលាម៉ោង ២:30 នាទី លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការដ្ឋានគរបាលក្រុងប៉ោយប៉ែត បាននាំយកអំណោយរបស់ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនោះលោក វរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត មានប្រសាស៍ថា៖ អំណោយដ៏ថ្លៃថ្លានេះជាអំណោយរបស់ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវយកមកប្រគោលជូនលោកដើម្បីចែកជូនប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត ទាំង3ប៉ុស្តឹ៍ ១.ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត ២.ប៉ុស្តឹ៍នគរបាលរដ្ឋបាលផ្សារកណ្ដាល 3.ប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត. ក្នុង១ប៉ុស្តឹ៍ៗ អំណោយដែលត្រូវចែកជូនដល់នគរបាលទាំង៣ប៉ុស្តឹ៍នោះ រួមមាន៖ប្រេងឆា៩០លីត្រ. ម៉ាសសម្រាប់បិតមុខ ១ ប្រអប់. ទឹកស៊ីអ៊ីវ ១ យួរ. សាប៊ូលាងដៃ. មី ១ កេស. កាតទូរសព្ទ។ ក្នុងឱកាសនោះលោកអធិការដ្ឋានគរបាលក្រុងប៉ោយប៉ែត មានប្រសាសន៍ទៀតថា៖ អំណោយទាំងអស់នេះ ទោះជាវាមិនច្រើនក្តីគឺជាការលើកទឹកចិត្តដល់កងកម្លាំងដែលខិតខំចាំបញ្ជានៅតាម ភូមិសាស្ត្រនីមួយៗដែលខ្លួនគ្រប់គ្រង។ រីឯ សាប៊ូ លោកបានណែនាំអោយកម្លាំងត្រូវចេះលាងសំអាតដៃអោយមានអនាម័យគ្រប់ពេលវេលា និងពាក់ម៉ាស់ដើម្បីការពារជំងឺកូវីដ19 ចំនែកឯ មី វិញ គឺសម្រាប់ទុកអោយកងកម្លាំងប្រចាំញ្ជាស្រុះហូបក្រោយពីមកបំពេញបេសកកម្មវិញ៕