សប្បុរសជន នាំយកអំណោយជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺផ្លូវកូវីដ-១៩
ខេត្តកណ្តាល៖ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បានទទួលនូវអំណោយមនុស្សធម៌ ពីលោក តាំង សុខឃី និងលោកមេធាវី សេក ពៅ នូវអង្ករចំនួន២តោន ត្រីខកំប៉ុង២០កេស និងទឹកអាល់កុលចំនួន៣០០លីត្រ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺផ្លូវកូវីដ-១៩។
នាឱកាសនោះឯកឧត្តមបានថ្លែងអំណរគុណចំពោះលោក ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដោយទឹកចិត្តជ្រះថ្លា ហើយឯកឧត្តមសូមសន្យាថា សាខានឹងយកអំណោយដ៏សប្បុរសទាំងនេះទៅប្រើប្រាស់ឲ្យចំគោលដៅ នៅក្នុងកម្មវិធីប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺCOVID-19 នៅក្នុងខេត្តកណ្តាល ដោយគ្មានការរើសអើងចំពោះពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ឲ្យបានស្របតាមគោលការណ៍គ្រឹះទាំង៧របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម៕