ស្នងការរងទទួលដឹកនាំការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អនុក្រិត្យលេខ៣៩អនក្រ.បក
ខេត្តបាត់ដំបង៖ដោយមានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃ ពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក សាត គឹមសាន ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានបានដឹកនាំផ្សព្វផ្សាយអនុក្រិត្យលេខ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងបើកវគ្គបណ្តុះបណ្តាលសមត្ថភាពមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក និងមន្រ្តីដែលបំពេញភារកិច្ចពាក់ព័ន្ធនឹងការងារចរាចរណ៍ផ្លូវគោក។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីលោកនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ នាយ នាយរងផ្នែកលោកអធិការរង នាយ នាយរងផ្នែក នៃអធិការដ្ឋាននគរបាលក្រុង ស្រុកទទួលការងារសណ្តាប់ធ្នាប់ជាច្រើនរូបផងដែរ៕