សមាជិកព្រឹទ្ធសភា អមដំណើរដោយអភិបាលខេត្តស្ទឹងត្រែង នាំយកអំណោយប្រគល់ជូនរដ្ឋបាលស្រុកថាឡាបរិវាត់ ដើម្បីចូលរួមបង្ការទប់ស្កាត់នូវវីរុសកូវីដ-១៩(COVID-19)
ខេត្តស្ទឹងត្រែង៖នៅព្រឹកថ្ងៃ ៦រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែ មេសា ឆ្នាំ ២០២០ ឯកឧត្តម ញ៉ែម សាម៉ន សមាជិកព្រឹទ្ធសភា និងឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បាននាំយកអំណោយរបស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មកប្រគល់ជូនរដ្ឋបាលស្រុកថាឡាបរិវាត់ ដើម្បីចូលរួមបង្ការទប់ស្កាត់នូវវីរុសកូវីដ-១៩(COVID-19)។
អំណោយរបស់ព្រឹទ្ធសភា ដែលបានយកមកផ្តល់ជូនរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ រួមមាន៖ថវិកាចំនួន ២លានរៀល,ក្រម៉ាចំនួន៤០០, សាប៊ូProtex ចំនួន៥កេះ និងផ្ទាំងផ្សាព្វផ្សាយការពារកូវីដ-១៩(COVID-19) ចំនួន១០០សន្លឹក។
ឆ្លៀតក្នុងឱកាសនោះផងដែរឯកឧត្តម ញ៉ែម សាម៉ន សមាជិកព្រឹទ្ធសភា និងឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានបន្តដំណើរអញ្ជើញចុះពិនិត្យវឌ្ឍនភាពផ្លូវ ស្ពាន ដាឡូ ពីចំណុចគល់ស្ពានមេគង្គ ស្រុកថាឡាបរិវ៉ាត់ ឆ្ពោះទៅកាន់ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលនឹងកំពុងស្ថាបនាផងដែរ៕