នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង័្សយ ករណីលួចម៉ូតូចំនួន០៣នាក់ នៅសង្កាត់អូរចារ
ខេត្តបាត់ដំបង៖ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ ធ្វើការណែនាំឱ្យលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវរូតឈានដល់ការឃាត់ខ្លួនជនសង័្សយបានចំនួន០៣នាក់ នាថ្ងៃទី១២ ខែ មេសា ឆ្នាំ២០២០ នៅចំណុចក្រុមទី១៤ភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឱ្យដឹងថា៖ការឃាត់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះម៉ាត់ មឹស ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបងថាមានករណីអំពើលួចម៉ូតូមួយគ្រឿងម៉ាកហុងដាប្រភេទC125ពណ៏ខ្មៅ សេរីឆ្នាំ2010។
សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង០៣នាក់ដែលត្រូវបានឃាត់ខ្លួននោះរួមមាន៖
១-ឈ្មោះចាន់ សុវណ្ណរិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិក្រចាប់ ឃុំប៉ាងរលឹម ស្រុកអូរតាវ៉ៅ ខេត្តប៉ៃលិន។
២-ឈ្មោះ ង៉ុយ សារ៉េត ភេទប្រុស អាយុ៥១ឆ្នាំមានទីលំនៅភូមិចំការសំរោង០១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
៣-ឈ្មោះសំ ចាន់ធី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្រោយពីឃាត់ខ្លួនកម្លាំងបានដកហូតបាននូវវត្ថុតាងម៉ូតូមួយគ្រឿងលេខតួនិងលេម៉ាស៊ីន8542240 ពាក់ស្លាកលេខ1A-6270ប៉ៃលិន។
នៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លើយសារភាពថា ខ្លួននឹងបក្សពួកពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបាននគរបាលក្រុងបាត់ដំបងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តតាមនិតិវិធី៕