ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន អញ្ជើញពិនិ​ត្យទីតាំង តាមអគារសាលារៀន នឹងផ្ទះសំណាក់ ត្រៀម​ព្យាបា​លអ្នកជំងឺឆ្លងកូវីដ១៩​ក្នុងខេត្តកំពត
Sat,11 April 2020 (Time 01:22 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 527នាក់)


ខេត្តកំពត៖កាលពី​រសៀលថ្ងៃទី១០ ​ខែមេសា ឆ្នាំ២០២០ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំ​ណាងរាស្ត្រ និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា អមជាមួយនឹងឯកឧត្តមជាវ តាយ អភិ​បាល​នៃគណៈអភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្តម លោក​ជំទាវ លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ​ អង្គភាព​ជុំវិញ​ខេត្ត បានអញ្ជើញ ចុះពិនិត្យដល់ទីតាំងអគារសាលារៀន និងផ្ទះសំណាក់ក្នុងខេត្ត ដែលរដ្ឋ​បាលខេ​ត្ត​កំពត​បានត្រៀមលក្ខណៈ​សម្បត្តិ ដើម្បីជាកន្លែងសម្រាប់​ដាក់ព្យាបាល​អ្នកជំងឺក្នុង​ករណីប្រជា​ពល​រដ្ឋ​មានឆ្លងជំងឺកូវីដ១៩។

អគារសាលារៀននឹងផ្ទះសំណាក់ ដែលរដ្ឋបាលខេត្តបានត្រៀមជាកន្លែងសម្រាប់ ការសម្រាក​ និង​ព្យា​បាលអ្នកជំងឺក្នុងករណីពលរដ្ឋមានឆ្លងជំងឺកូវីដ១៩នេះ គឺជាការអនុវត្តស្រប​ទៅតាមអនុសាសន៍​ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាច​ក្រក​ម្ពុជា ក្នុងគោលដៅ ដើម្បីធ្វើយ៉ាងណា ធានាឱ្យរដ្ឋបាលថ្នាក់ខេត្ត ចូលរួមត្រៀម​លក្ខណៈ​សម្បត្តិជា​ស្រេច ទាំងបន្ទប់ គ្រូពេទ្យនិងកន្លែងសម្រាកព្យាបាលអ្នកជំងឺ ដោយមានកា​របំពាក់ឧបករណ៍​បរិក្ខារវេជ្ជសាស្ត្រ និងគ្រែ កង្ហាល់ អំពូលភ្លើង និងបន្ទប់ទឹក បង្គន់អនាម័យជាដើម។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត​ ប៉ែន ស៊ីម៉ន បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្ត នឹង​មន្ទីរអង្គភាព ពាក់ព័ន្ធដែលបាន​យកចិត្តទុកដាក់អ​នុវត្តតាមអនុសាសន៍​ណែនាំរបស់​ប្រមុខរាជ​រដ្ឋា​ភិបាល ក្នុងការត្រៀមលក្ខណៈម្ចាស់ការរួចរាល់ជាស្រេចបានល្អប្រសើរ សម្រាប់ជាកន្លែងព្យា​បាលក្នុងករណី មានផ្ទុះឡើងនូវជំងឺឆ្លងកូវីដ១៩ដល់ប្រជាពលរដ្ឋក្នុងខេត្ត។

ជាមួយឱ​កាសនោះ ឯកឧត្តមបណ្ឌិត​ ប៉ែន ស៊ីម៉ន ក៏បានណែនាំផ្ដាំផ្ញើ ថ្នាក់ដឹកនាំខេត្ត ក៏ដូចជា​មន្ទីរ​សុខាភិបាលខេត្ត នៅពេលដែលរដ្ឋបាលខេត្តបានទទួលនិងដឹកជញ្ជូនប្រជាពលរដ្ឋជាពលករ ដែល​បាន​វិលត្រឡប់មកពីប្រទេសថៃវិញ ក្នុងពេលណាមួយក៏ដោយ ត្រូវតែមា​នការយក​ចិត្តទុក​ដាក់​ត្រួតពិនិត្យសុខភាព និងទំនុបបំរុងស្បៀងអាហារជូនពួកគាត់ឲ្យបានល្អ ហើយបើក​រណីពិនិត្យ​ទៅ​ឃើញមានការសង្ស័យ ចំពោះបញ្ហាការឆ្លងជំងឺកូវីដ១៩នេះ សូមធ្វើការ​ណែនាំនិងដាក់​គាត់ឲ្យនៅ​សម្រាក ដើម្បីបន្តតាមដានពិនិត្យនិងព្យាបាលឱ្យបានជាសះស្បើយសិន ទើបអនុញ្ញាត​ឲ្យពួក​គាត់វិល​ត្រឡប់ទៅផ្ទះសម្បែងក្នុងមូលដ្ឋានរបស់ពួកគាត់វិញ។

ចំណែកឯប្រជាពលរដ្ឋត្រួតពិនិត្យហើយ ដែលមិនមានការសង្ស័យចំពោះសុខភាព​នៃការឆ្លងជំ​ងឺកូវីដ១៩ នេះទេ ក៏ត្រូវតែអប់រំណែនាំដល់ពួកគាត់នៅពេលទៅដល់ផ្ទះសម្បែង សូមកុំប្រញាប់​រស់នៅស្និទ្ធស្នាលជាមួយសមាជិកគ្រួសារ គឺត្រូវសម្រាករស់នៅដាក់ខ្លួន​ដោយឡែករយៈ​ពេល១៤​ថ្ងៃសិនផងដែរ។

ឯកឧត្តមបណ្ឌិត​ ក៏បានណែនាំផ្ដាំផ្ញើបន្ថែមដល់ថ្នាក់ដឹកនាំខេត្ត និងអ្នកពាក់ព័ន្ធត្រូវតែ​​អនុវត្តដាក់ប​ទបញ្ជា វិធានការណែនាំរបស់រាជរដ្ឋាភិបាល ជូនដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំង​រក្សាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងមូលដ្ឋាន ត្រូវរួមគ្នាផ្សព្វផ្សាយ​អប់រំណែ​នាំដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សូមកុំឲ្យមានកា​រជួបជុំគ្នាច្រើន ដែលសកម្មភាពនេះងាយនឹងនាំឱ្យការឆ្លងជំងឺកូរវិដ១៩ ដល់ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋានរបស់យើង៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2400 នាក់
ម្សិលមិញ :
6389 នាក់
សប្តាហ៍នេះ :
58941 នាក់
ខែនេះ :
341521 នាក់
3 ខែនេះ :
842908 នាក់
សរុប :
16274239 នាក់