ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ប្រធានក្រុមហ៊ុន ​អលជេនើរេសិ​ន ឯ.ក ផ្តល់អង្ករ​សុខភាព ជូនរដ្ឋបាល​ខេត្ត ដើម្បីចូលរួមបង្ការទប់​ស្កាត់ជំងឺកូវីដ​១៩
Fri,10 April 2020 (Time 04:15 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 575នាក់)


ខេត្តសៀមរាប៖ដើម្បីចូលរួមបង្ការ​ទប់​ស្កាត់ជំងឺកូវីដ​១៩ នា​ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ លោក ព្រំ សម្បត្តិ ប្រធានក្រុមហ៊ុន អល​ជេនើរេ​សិនឯ.ក បាននាំយកនូវអង្ករសុ​ខភាព (Allove Rice) ចំនួន ១០០០គីឡូក្រា​ម ជូនលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិ​បាល នៃគណៈអភិបាលខេត្តសៀមរាបនៅសាលាខេត្ត។

នាឱកាសនោះលោកប្រធានប្រធានក្រុមហ៊ុន អលជេនើរេសិន ឯ.ក បានបញ្ជាក់អង្ករទាំងនេះ ជាទឹ​កចិត្តដ៏សប្បុរស​របស់បងប្អូនជាសមាជិកនៃក្រុមហ៊ុ​ន អលជេនើរេសិន ឯ.ក ក្នុងការចូលរួម​ប្រយុទ្ធ​ប្រឆាំង បង្ការទប់ស្កាត់ នូវជំងឺឆ្លងកូវីដ១៩ ជាមួយអាជ្ញាធរខេត្ត ក៏ដូចប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោក ពិន ប្រាកដ ក្នុងនាមអាជ្ញាធរខេត្ត បានធ្វើការថ្លែងអគុណ​ចំពោះទឹកចិត្តដ៏ស​ប្បុរសរបស់​លោកប្រធានក្រុមហ៊ុន អលជេនើរេសិន ឯ.ក ក៏ដូចជាបណ្តាក្រុមហ៊ុននានា ក្នុងពេលកន្លងមក ដែលបានបរិច្ចា​គនូវសម្ភារៈបរិក្ខាមួយចំនួន ចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ក្នុងកា​រប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង កូវីដ១៩នៅកម្ពុជា។

លោកក៏បានបន្តទៀតថា រាល់សម្ភារៈទាំងនេះ អាជ្ញាធរខេត្ត នឹងយកទៅបែងចែកដល់មន្ត្រីរាជការ ក៏ដូច​ប្រជាពលរដ្ឋនៅតា​មមូលដ្ឋាន ក្នុងការការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កុំឲ្យកើត​មាន​នៅតាម​សហគមន៍ក្នុងខេត្តសៀមរាប ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3073 នាក់
ម្សិលមិញ :
6389 នាក់
សប្តាហ៍នេះ :
59614 នាក់
ខែនេះ :
342194 នាក់
3 ខែនេះ :
843581 នាក់
សរុប :
16274912 នាក់