ឯកឧត្តម ម៉ុម សារឿន អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖កាលពីរសៀលថៃ្ងអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ នេះឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យមើលការដា្ឋនស្ថាបនារង្វង់មូល ផ្លូវបេតុងតាមបណ្តោយមាត់ទន្លេ ការចាក់ច្រាំងបេតុងតាមបណ្តោយមាត់ទន្លេ និងវឌ្ឍនភាពនៃ ការរុះរើ ផ្ទះរបស់ប្រជាពលរដ្ឋ ដែលរស់នៅ តាមជញ្ចើមផ្លូវមាត់ទន្លេខុសច្បាប់ ចាប់ពីចំណុច គល់ស្ពាន ព្រះរាជដំណាក់ ដល់ភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង និងពិនិត្យលើការងារស្ថាបនា ឡើងវិញ ប្រព័ន្ធទប់ទឹក និងបូមទឹកចេញពីក្រុង ដើម្បីបង្ការ នៅពេលមានទឹកជំនន់ទឹកភ្លៀងក្នុងក្រុងស្ទឹងត្រែង។
ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដែលជាសមិទ្ធផលថ្មីៗជាច្រើនតាមបណ្តាក្រុង ស្រុក ទូទាំងខេត្ត នឹងធ្វើឱ្យខេត្តស្ទឹងត្រែងប្រែប្រួលមុខមាត់ថ្មីជាបន្តបន្ទាប់។
ឯកឧត្តម ម៉ុម សារឿន បានជំរុញឲ្យមន្រ្តីបច្ចេកទេសត្រូវយកចិត្តទុកដាក់ និងពន្លឿនដំណើរការសាងសង់ ហើយអ្វីដែលពិសេសនោះមន្ត្រីបច្ចេកទេសត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើគុណភាព៕