ឯកឧត្តម ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ អសមត្ថភាព បង្រ្កាប ល្បែង សុី សង របស់ឈ្មោះ ម៉ាប់ ឈ្មោះ ខេ សាន់ នឹងចែ ណាវី គឺជាប្រពន្ធរបស់លោក ឡាយ
ភ្នំពេញ៖ បើតាមប្រភពបានឲ្យដឹងថាល្បែង សុី សង និង សង្វៀនជល់មាន់របស់មេបនល្បែងឈ្មោះ ម៉ាប់ ឈ្មោះ ខេ សាន់ និង ចែ ណា វី ប្រពន្ធលោក ឡាយ ស្ថិតក្នុង ខណ្ឌមានជ័យនៅតែបន្តបើកលេងជារៀងរាល់ថ្ងៃទោះបី អ្នកសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាពធ្វើការចុះផ្សាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយផោក៏គេសង្កេតឃើញថាពុំមានសមត្ថកិច្ចណាម្នាក់ចេញមុខទៅបង្រ្កាបឡើយ។ ប្រភពបន្ថែមថាប្រសិនមានអ្នកសារព័ត៌មានធ្វើការចុះផ្សាយច្រើនពេក គឺក្រុមល្បែងសុី សង មួយនេះធ្វើការផ្លាស់ប្តូរ ទីតាំងថ្មីភ្លាម រឺ ក៏ផ្អាកមួយរយៈខ្លី ប្រភពបន្ថែមទៀតថាការផ្លាស់ប្ដូរទីតាំងរបស់ ក្រុមអ្នកញៀនល្បែងទាំងនេះគឺប្តូរពីទីតាំងមួយទៅទីតាំងមួយទៀត ជាញឹកញាប់តែ ទីតាំងទាំងនេះ គឺស្ថិតនៅក្នុងខណ្ឌមានជ័យដដែល។
ក្នុងនេះផងដែរ ពលរដ្ឋរិះគន់យ៉ាងចំៗថាលោក ម៉េង វិមានតារាអធិការខណ្ឌមានជ័យ និងលោក ឯម ភារី មេប៉ុស្ដិ៍ស្ទឹងមានជ័យ៣ មិនហ៊ានបង្រ្កាបសង្វៀនបញ្ជល់ មាន់ដុះស្លែ និងអាប៉ោង របស់មេបនល្បែងដែលពូកែ រត់ការ បិទមាត់ សមត្ថកិច្ច មួយ ចំនួន ទី១ - ចែ ដាវី ប្រពន្ធលោក ឡាយ ទី២ -ឈ្មោះ ខេ សាន់ ទី៣-ឈ្មោះ ម៉ាប់។ ដោយភាពអសកម្ម មិនបង្រ្កាប បនល្បែងដ៏ ល្បីល្បាញមួយនេះ ត្រូវបានមហាជនរិះគន់ថាទាំងនេះគឺជាការ អសមត្ថភាព របស់លោក ស ថេត ស្នងការ នគរបាល រាជធានី ភ្នំពេញ ទើបមន្រ្តីថ្នាក់ក្រោម ជាពិសេស គឺលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ និង លោក ឯម ភារី មេប៉ុស្តិ៍ស្ទឹង មានជ័យ៣ មិនស្តាប់ តាមបញ្ជារ យ៉ាងដូច្នេះ។
ប្រភពបន្តថានៅទីតាំងបនល្បែងមួយនេះបានបើក លេងសុីសងគ្នាដោយភ្នាល់ដាក់ប្រាក់ក្នុងមួយគូររាប់លានរៀលនិងហោកញ្ចៀវយ៉ាងសប្បាយមិនខ្លាចសមត្ថកិច្ចនោះទេ។ ហាក់បីដូចជាសមត្ថកិច្ចត្រូវដងត្រូវផ្លែគ្នាទទួលផលប្រយោជន៍ទើបមិនបង្រ្កាប ។
មហាជនលើកឡើងថាគួរតែដល់ពេលឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញចេញមុខបង្រ្កាប អាប៉ោងដ៏ធំដ៏មានរឹទ្ធិអំណាចនេះដោយផ្ទាល់ហើយព្រោះមន្រ្តីថ្នាក់ក្រោមរបស់លោក ប្រហែលជាខ្លាចបារមីរបស់មេបនល្បែងទាំង០៤នាក់ដូចខាងលើហើយមើល ទៅ ទើបមិនហ៊ានចេញមុខបង្រ្កាបយ៉ាងដូច្នេះ ។
ប្រភពបន្តថាបនល្បែងមួយនេះ គឺប្តូរទីតាំងលេងជាញឹកញាប់មាន២កន្លែងនៅទឹកដីសង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យហេីយកន្លែង បនល្បែង ដែរមានទីតាំងខាងលេីនេះអាចចូលទៅ លេងបានតាមផ្លូវដូងងៀប ៣ឆ្លងកាត់ប្រឡាយលូ ទៅ ត្រង់ និង ទី តាំង មួយ ទៀតហៅ(សេះ ស)ដោយបច្ចុប្បន្ន ក្រុមអ្នកល្បែងទាំងនេះ កំពុងលេង នៅក្រោមម្លប់ (ដើមម្ឃប់) ។ សូម បញ្ជាក់ថា ចំពោះ ទី តាំង ទាំងពីរដូចខាងលើនេះគេតែងបើកលេង និងផ្លាស់ប្តូរពីទីតាំងមួយទៅទីតាំងមួយទៀតជាប្រចាំដើម្បីបំភាន់ភ្នែកអ្នកសារព័ត៌មាននិងមហាជន។ ទី តាំងទាំង០២នេះគឺស្ថិតនៅក្រោមការគ្រប់គ្រងសន្តិសុខដោយលោក ឯម ភារី មេប៉ុស្ដិ៍ ស្ទឹងមានជ័យ៣ នឹងលោក ម៉េង វិមានតារា អធិការ នគរបាលខណ្ឌមានជ័យផងដែរ។
ពលរដ្ឋបន្តទៀតថាចំពោះទីតាំងបនល្បែងប្រភេទបៀ និងអាប៉ោងទាំង០២ដូចខាងលើនេះបានបើកអោយ ចាក់ភ្នាល់លុយខ្ទង់លានៗរៀលហើយអ្នកខ្លះពេលចាញ់ក៏បានយកឡានម៉ូតូទៅលក់ រឺ បញ្ចាំផងដែរដើម្បីបានលុយយកទៅស្រង់ដើមបន្តទៀតតែអកុសលបែរជាចាញ់អស់ប្រាក់ពីហោប៉ៅខោសល់តែ ពង០៣ត្រលប់ទៅផ្ទះវិញក៏មានដែរ។ ម្យ៉ាងវិញទៀតដោយសារតែបនល្បែងសុីសងមួយនេះក៏បង្ករអោយក្រុមអ្នកញៀនទាំងនោះបង្កើតជាហឹង្សាក្នុងគ្រួសារថែមទៀតផង។
យោងតាមប្រភពពីអ្នកចូលទៅលេងនៅកន្លែងនោះ បាននិយាយថា ៖ ម្ចាស់សង្វៀនបានបង់លុយអោយ សមត្តកិច្ច រួចហេីយជាថ្នូរក្នុុងការមិនចុះបង្រ្កាប រឺ ផ្ដល់ព័ត៌មានមកអោយម្ចាស់សង្វៀនគេចខ្លួនមុនពេល ចុះបង្រ្កាប រឺ ក៏មិនអោយលេងតែម្ដង ហេីយក៏ រាយការណ៍ ប្រាប់ថ្នាក់លេីថា៖ កន្លែងដែលគេប្ដឹង រឺ រាយការណ៍នោះមិនមានបនល្បែង រឺ បទល្មេីសនោះ ទេ។ ប្រភពបន្តទៀតថា៖សង្វៀនមាន់ជល់ដ៏ធំមួយកន្លែងនេះឈរជើងរាប់ខែមកហើយនោះស្របពេល ដែលមានវត្តមានលោក ស ថេត មកកាន់តំណែងជាស្នងការ រាជធានី ភ្នំពេញ ។
ពាក់ព័ន្ធនិងបញ្ហាល្បែងសុីសងខាងលើសារព័ត៌មានយើង មិនអាចស្វែងរកការបំភ្លឺពីលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ និងលោក ស ថេត ស្នងការ រាជធានីភ្នំពេញបាននោះទេ ព្រោះគ្មានលេខទូរស័ព្ទ ទំនាក់ទំនងដើម្បីសុំធ្វើការបំភ្លឺ។ ដូច្នេះអង្គភាពយើងរីករាយទទួលការបកស្រាយពីស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើ៕