ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង ខេត្តកណ្តាល
Wed,04 March 2020 (Time 02:52 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 451នាក់)


ខេត្តកណ្ដាល៖អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឲ្យបានល្អប្រសើរ ដោយត្រូវយកចិត្តទុកដាក់ ក្នុងកា​រអ​នុវត្តគោលនយោបាយ“ភូមិ ឃុំមាន សុវត្ថិភាព” ឲ្យបានជាប់ជាប្រចាំនៅគ្រប់មូលដ្ឋាន ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួន។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ជំរុញ​អាជ្ញា​ធរ និងកងកម្លាំងមានសមត្ថកិច្ច ក្នុងខេត្តកណ្តាល​បែបនេះបានធ្វើឡើង​នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាស​ចូលកាន់មុខតំណែ​ង​អភិបាលរង នៃគណៈ​អភិបាលខេត្តកណ្តាល នៅសាលា​ខេត្តកណ្តាល ភូមិដើមមៀន សង្កាត់ដើម​មៀន ខេត្តកណ្តាល ដោយមានការចូលរួមពី ប្រតិភូរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ រដ្ឋលេខាធិ​ការក្រ​សួង​មហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត និងមន្ទីរ អង្គភាព អាជ្ញាធរជុំវិញ​ខេត្តគ្រប់ជាន់​ថ្នាក់ជាច្រើនរូបផងដែរ។

មានប្រសាសន៍ក្នុង ពិធីនោះសម្ដេចក្រឡាហោម បានស្នើដល់ អាជ្ញាធរខេត្ត ត្រូវលើកកម្ពស់​ការផ្តល់​សេ​វាសា​ធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយ​តបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែ មានការកើនឡើង ក្នុងពេល​ដែលប្រទេស​ជាតិ​យើងកំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាង​ឆាប់រហ័ស ពិសេសការផ្តល់សេវារដ្ឋបា​លតាមរយៈ​អង្គភាពច្រកចេញចូលតែមួយ និងត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈ​មនានា នៅតាម មូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសសំណើ សំណូមពរ និងបញ្ហាប្រឈម ដែលបានលើកឡើងក្នុ​ងវេទិកាសាធារណៈនានា។

សូមបញ្ជាក់ផងដែរថា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល ត្រូវបានព្រះមហាក្សត្រ នៃព្រះរា​ជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងជាអភិបាលខេត្តកណ្តាល ជំនួសឯកឧត្តម ម៉ៅ ភិរុណ ត្រូវចូលនិវត្តន៍ និងឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តក្រចេះ ត្រូវបាន​សម្តេចអគ្គម​ហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចផ្លាស់ប្តូរម​កជា​អភិ​បាលរង​ខេត្តកណ្តាលវិញ ជំនួសកន្លែងឯកឧត្តម គង់ សោភ័ណ្ឌ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14837 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
55822 នាក់
ខែនេះ :
256546 នាក់
3 ខែនេះ :
693558 នាក់
សរុប :
15527490 នាក់