សាខាកាំកុងត្រូល ខេត្តស្វាយរៀង ចុះត្រួតពិនិត្យ ដកហូតបានអាកុលគ្មានស្លាកសញ្ញា បានចំនួន១១ដបកំទេចចោល
ខេត្តស្វាយរៀង៖ដោយអនុវត្តបទបញ្ជារួមទប់ស្កាត់ ការតាំងលក់ ម៉ាស់ អាកុល សាប៊ូ និងសម្ភារៈផ្សេងៗទៀត ដើម្បីកេងចំណេញក្នុងពេលប្រទេស និងពលរដ្ឋជួបនិងវិបត្តជម្ងឺកូវីដ១៩ សាខាកាំកុងត្រូល ខេត្តស្វាយរៀងដឹកនាំដោយលោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តរួមនិង អាជ្ញាធរក្រុងស្វាយរៀង ចុះត្រួតពិនិត្យឧិសថស្ថាន ឧិសថស្ថានរង និងកន្លែងលក់ដូរទំនិញចំរុះនៅក្នុងផ្សាវាលយន្តថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២០ ជាលទ្ធផលជំនាញបានរកឃើញអាកុល គ្មានស្លាកសញ្ញា ឆ្នាំផលិត ក្រុមហ៊ុន និងកាលបរិឆ្ឆេតច្បាស់លាស់បានចំនួន១១ដប ដើម្បីយកទៅកំទេចចោល។
លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានឱ្យដឹងថា ក្រៅពីការងារតាមដាននៃការតាំងលក់ អាកុល ម៉ាស់ និងសម្ភារះផ្សេងៗទៀត របស់ក្រុមអាជីវករ ក្នុងខេត្ត សាខាបានចុះអប់រំពលរដ្ឋ ពន្យល់ក្រុមអាជីវករ បញ្ជៀសការតម្លើងថ្លៃ ម៉ាស់ អាកុល នៅតាមផ្សារជាមួយនិងមន្ត្រីអាជ្ញាធរ ស្រុក ក្រុង ឃុំ សង្កាត់ជាបន្តបន្ធាប់ខណ:ដែលរដ្ឋបាលខេត្តបានចាត់វិធានការរួមឆ្ពោះទៅលប់បំបាត់ជម្ងឺកូវីដ១៩ នៅក្នុងខេត្ត៕