ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
សាខាកាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ នៅតាមមណ្ឌល ស្រុក​ក្រឡាញ់ ​និងស្រុកអង្គរជុំ
Tue,31 March 2020 (Time 04:29 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 435នាក់)


ខេត្តសៀមរាប៖លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគ​ណៈកម្មាធិការ​សាខាកាកបា​ទក្រហម​កម្ពុជា សៀមរាប និងសហការី កាលពី​ព្រឹកថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញ​ជួបសំណេះសំណា​លសួរសុខទុក្ខ​ក្រុមគ្រូពេទ្យ​នៅតាមមណ្ឌលមួយចំនួននៅក្នុងខេត្តរួមមាន៖
១- មណ្ឌលសុខភាព ចន្លាសដៃ ឃុំចន្លាសដៃ ស្រុកក្រឡាញ់
២- មណ្ឌលសុខភាព សែនសុខ ឃុំសែនសុខ ស្រុកក្រឡាញ់
៣- មណ្ឌលសុខភាព ចាឈូក ឃុំចាឈូក ស្រុកអង្គរជុំ
៤- មណ្ឌលសុខភាព តាសោម ឃុំតាមសោម ស្រុកអង្គរជុំ។ដែលមណ្ឌល​សុខភាពខាងលើ ជាមណ្ឌល​សុខភាពមា​នការខ្វះខាត​អាល់កុល និងម៉ាស់ ប្រើប្រាស់ក្នុង​ការបំពេញការងារ។

ហើយកា​រជួបសួរសុខទុក្ខនេះ គឺជាការរួមចំណែកក្នុង​ការប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួតប្រភេទថ្មី (Covid-19)​ ដោយលោកជំទាវបាន​នាំយកអាល់​កុល ដែលទទួលបានពីកាកបាទក្រហមកម្ពុជា និង​ម៉ា​ស់​មួយចំនួន របស់សាខាផ្ដល់​ជូនដល់មណ្ឌលសុខភាពទាំង២ផងដែរ។

ក្នុងឱកាសនោះដែរ​លោកជំទាវអនុប្រធាន តំណាងឯកឧត្តម ទៀ សីហា ប្រធានគ​ណៈកម្មាធិ​ការសា​ខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានពាំនាំនូវកា​រផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់​សម្ដេចកិត្តិ​យព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជា ដល់លោកគ្រូ អ្នកគ្រូពេទ្យ​នៅតាម​មណ្ឌលសុខភា​ពខាងលើ និងបានថ្លែ​ងអំណរគុណដល់​លោកគ្រូអ្នក អ្នកគ្រូពេទ្យមណ្ឌល​សុខភា​ពខាងលើ ដែល​បានយកចិត្តទុកដាក់ខ្ពស់ក្នុង​ការពិគ្រោះយោបល់ មើលថែ និងព្យាបា​លសុខភាព​ដូនដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសកា​រផ្ដល់សារអប់​រំផ្សព្វផ្សាយអំ​ពីជំងឺរលាក​សួតប្រភេទថ្មី (Covid-19) ជូនដល់បងប្អូន​ប្រជាពលករដែលទើបត្រលប់មកពីប្រទេសជិតខាង និងប្រ​ជាពលរដ្ឋទូទៅ។

លោកជំទាវបន្តថា អាល់កុល ដែលបានផ្ដល់ជូននាពេលនេះ​សាខាទទួលបានពីកាកបាទ​ក្រហ​មកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងម៉ាស់​ជារបស់​សាខាផ្ទាល់ ហើយ​ការផ្ដល់ជូននេះជាចំនួនមានកំណត់ តែនៅក្នុងដំណា​ក់កាលនេះ​យើងចាំបាច់ត្រូវ​ចែករំលែកគ្នា ព្រោះស្ទើរតែគ្រប់មណ្ឌលសុខភាព​គឺមានការខ្វះខាតដូចគ្នា ហើយនេះពិតជាការ​បង្ហាញពីការយកចិត្ត​ទុកដាក់គិតគូរពីសំណាក់ថ្នាក់ដឹកនាំ ពិសេសកាកបាទក្រហមកម្ពុជា ក្នុងការ​ចូលរួមប្រយុទ្ធនឹង​ជំងឺរលាកសួតប្រភេទថ្មី (Covid-19) នេះ។
សម្ភារដែលបា​នផ្ដល់ជូនក្នុង១មណ្ឌលសុខភាពមាន៖អាល់កុល៥លីត្រ ម៉ាស់១០ប្រអប់ស្មើនឹង៥០០ និងក្រមា​រម្នាក់១សម្រាប់លោកគ្រូ អ្នកគ្រូពេទ្យ។ក្នុងនោះផ្ដល់ជូនអនុសា​ខាកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់ និងអនុសាខាកាកបា​ទក្រហមកម្ពុជា ស្រុកអង្គរជុំ នូវអាល់កុល ៥លីត្រ សាប៊ូ ៥០ដុំ និងPoster អប់រំពីជំងឺ Covid-19 មួយចំនួនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8819 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
49804 នាក់
ខែនេះ :
250528 នាក់
3 ខែនេះ :
687540 នាក់
សរុប :
15521472 នាក់