ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ពិធីប្រគល់​អំណោយ ​ជូនដល់អនុសាខា និងអាជ្ញាធរក្រុង​ ស្រុក ដើម្បីបម្រើស​កម្មភាព​ប្រយុទ្ធ នឹងជំងឺកូវីត​១៩ក្នុងខេត្តកំពត
Mon,30 March 2020 (Time 07:55 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 555នាក់)


ខេត្តកំពត៖ជាការឆ្លើយតប យ៉ាងយក​ចិត្តទុកដាក់​ចំពោះអនុសា​សន៍ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់ប្រមុខរា​ជរដ្ឋាភិបាល គឺសម្ដេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអំពាវនាវ ផ្ដាំផ្ញើចំ​ពោះ​អាជ្ញាធរគ្រប់​លំដាប់ថ្នាក់រួមនឹងប្រជាពលរដ្ឋ សប្បុរសជនគ្រប់មជ្ឈដ្ឋាន​ឱ្យមានការរួបរួមសាមគ្គីគ្នា ជាកម្លាំង ដើម្បីរួមចំណែករំលែកការលំបាក ស្របពេលដែលប្រទេសក​ម្ពុជាកំពុងទ​ទួលរងនូវវិបត្តិ​សាកល នៃការឆ្លងរាតត្បាតជំងឺកូវីត១៩ឬកូរ៉ូណា ដែលជាបន្ទុកធ្ងន់ធ្ងរលើរាជរដ្ឋាភិបាល។ 

ជាមួយគ្នាបេះដែរ នៅព្រឹកថ្ងៃទី៣​០ ខែមីនា​ ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ​ អភិបាល នៃគណៈអភិ​បាល​ខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកា​កបាទក្រហមកម្ពុជាខេត្ត ព្រមទាំង លោក លោកស្រី សមាជិកគណៈកម្មាធិការ​សាខា សមាជិកកិត្តិយសសាខា អាជ្ញាធរ ក្រុង ស្រុក​ និងថ្នាក់ដឹ​កនាំខេត្ត​ មន្ទីរ​ អង្គភាពជុំវិញខេត្ត បានចូលរួមធ្វើពិ​ធីប្រគល់អំណោយ​មនុស្សធម៌រ​បស់សាខា​កាក​បាទក្រហ​មកម្ពុជាខេត្ត​ និងអំណោយរប​ស់រដ្ឋបាលខេត្តកំពត ជូនដល់ អាជ្ញាធរ​ និងអនុសាខាកា​កបាទក្រហមក្រុង ស្រុកទាំង៨ ក្នុងខេត្តកំពត សម្រាប់យក​ទៅបម្រើសកម្មភា​ពប្រយុទ្ធនឹងជម្ងឺកូវី​ដ១៩ នៅបណ្ដា ឃុំ​ សង្កាត់ទាំង៩៣ ក្នុងខេត្តកំពត។

ឯកឧត្តម ជាវ តាយ  បានមានប្រសាសន៍ក្នុងឱកាសនោះថា  ក្រោយពេលមាន​ការផ្ទុះឡើងនៃជំងឺ​(កូវីត១៩) នៅប្រទេសកម្ពុជា​ អាជ្ញាធរខេត្តកំពត បានខិតខំប្រឹងប្រែងធ្វើកិច្ចការងារជាច្រើន ដូចជា​ការចុះអ​ប់រំផ្សព្វផ្សាយ​អំពីជំងីកូវីត១៩ ចុះណែនាំអំពីវិធីបង្ការ ការធ្វើអនាម័យរស់នៅ តាមមូលដ្ឋាន ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមតំបន់ និងមូលដ្ឋានប្រឈ​មនឹងការឆ្លងមេរោគជាច្រើនកន្លែង។ 

ថ្មីៗនេះរដ្ឋបាលខេត្តក៏បានរៀបចំបន្ទប់ត្រៀម​បម្រុងសម្រាប់ដាក់អ្នកជំងឺកូវីត ក្នុងករណីឆ្លងច្រើន ជា​ង​១៥០បន្ទប់ មានទាំងផ្ទះសំណាក់ និងអគារសាលារៀន ហើយរហូតមកដល់ពេលនេះខេត្តកំពត មាន​អ្នកឆ្លងជំងឺកូរវិត១៩ តែចំនួនពីរករណីប៉ុណ្ណោះ​នឹងបានព្យាបាលជាសះ​ស្បើយចំនួន១នាក់​ហើយផងដែរ​។ 

ឯកឧត្តម ជាវ តាយ ក៏បានសម្ដែង​អំណរគុណនិងកោ​តសរសើរព្រមទាំង​បានចាត់ទុកសក​ម្មភាព​ទាំង​អស់ខា​ងលើ មិនអាច​ខ្វះបានឡើយ ពីការចូលរួមជំរុញ លើកទឹកចិត្ត តាមរយៈអំណោយជា​សម្ភារៈ ថវិការបស់សប្បុរសជន និងសកម្មភាពរបស់អាជ្ញាធរ កងកម្លាំងប្រដាប់​អាវុធនិងស្ថាប័ន​កាកបាទក្រហម គ្រប់ថ្នាក់ គ្រប់ផ្នែកព្រមទាំង កម្លាំងយុវជន​ និងអ្នកពាក់ព័ន្ធផ្សេទៀត ដែលបានខិត​ខំយក​ចិត្តទុកដាក់អស់កម្លាំងកាយ​ចិត្តក្នុងការចុះផ្សព្វផ្សាយដល់​បងប្អូនប្រជាពលរដ្ឋឱ្យយល់​ដឹងអំពី​វិធានការការពារនិងបង្ការជំងឺឆ្លង កូវីដ១៩ ដ៏កាចសាហាវនេះ។ 

ឯកឧត្តម ជាវ តាយ​ ក៏បានបញ្ជាក់ទៀតថា អំណោយដែលបានប្រគល់នាពេលនេះ  គឺពិត​ជាការ​រួមចំ​ណែ​កក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីត១៩ និងដើម្បីជួយរំលែង ការលំបាក ខ្វះ​ខាត សម្រាប់​ប្រជាពលរដ្ឋផង និងអ្នកដែលចុះបំពេញបេសសកម្ម ការពារទប់ស្កាត់ និង ប្រយុទ្ធ​ប្រឆាំងនឹងកូវីត១៩ផង ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់អំពាវនាវ និងណែនាំដល់​គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ នឹងប្រជាពលរដ្ឋ រួមគ្នាប្រ​យុទ្ធនឹង​ជំងឺឆ្លង កូវីដ១៩ដែលជាជំងឺរាតត្បាតជាសកល។ 

ឯកឧត្តម ជាវ តាយ ក៏បានផ្ដាំផ្ញើដ​ល់អាជ្ញាធរ ​និងអនុសាខាកាកបាទក្រហមថ្នាក់ក្រុង ស្រុក ទាំង៨ ក្រោយពី​ទទួលអំណោយ អង្ករនិងសំភារៈប្រើប្រាស់ពេលនេះ ត្រូវបន្តយកចិត្តទុកដាក់ ចែកចាយ​ដល់មូលដ្ឋាន ឃុំសង្កាត់របស់ខ្លួន ទាំង៩៣ ក្នុងខេត្តដើម្បី​ទប់ស្កាត់ការឆ្លង​ជំងឺដ៏កាចសា​ហាវនេះ​ឱ្យមានប្រសិទ្ធ​ភាព ពិសេសបន្តការផ្សព្វផ្សាយ សារជាសំឡេង និងខិតប័ណ្ណ ស្ដីពីវិធានការ បង្ការ និងទប់ស្កាត់​ការឆ្លងជំងឺកូវីដ១៩ នៅតាមបណ្ដាក្រុង ស្រុកឃុំសង្កាត់ និងភូមិឲ្យបានជាប្រចាំ និងត្រូវ​យក​ចិត្តទុកដាក់ចូលរួមសហការ អនុវត្តបទបញ្ជារបស់សម្ដេចតេជោ​ហ៊ុន សែន​ លើករណីឱ​សថ​ស្ថានដែលមានលក់ឧបករណ៍ធ្វើតេស្តរកកូរវិត ១៩។

អំណោយ ដែល​បាន ប្រគល់ជូនរដ្ឋបាលក្រុង ស្រុកទាំង៨ និងឃុំ សង្កាត់ទាំង៩៣ នាពេលនេះ ស​រុបរួម​មាន អង្ករចំនួន១៤តោន ឧបករណ៍វាស់កម្តៅចំនួន១០១គ្រឿង ម៉ាស់ការពារ​១០០ប្រអប់​ស្មើ​៥០០០ម៉ាស ទឹកអាកុលលាងដៃ ២៨ធុង ស្មើ៧៦០លីត្រ អាកុលដបតូច៤០០ដប សាប៊ូដុំ៤០០ដុំ ស្ទិកគ័រអប់​រំ៤០០សន្លឹកផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7391 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
48376 នាក់
ខែនេះ :
249100 នាក់
3 ខែនេះ :
686112 នាក់
សរុប :
15520044 នាក់