ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យផ្អាក់ការនាំចេញអង្ករ និងស្រូវទៅក្រៅប្រទេស ចាប់ពីថ្ងៃទី​០៥ ខែ​មេសា ២០២០តទៅ
Mon,30 March 2020 (Time 03:54 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 504នាក់)


រាជធា​នីភ្នំពេញ​៖សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រីនៃកម្ពុជា​ បានចេញប​ញ្ជាឲ្យផ្អាក់​ការនាំចេញអង្ករ និងស្រូវ ទៅប្រទេសក្រៅ​តែអនុញ្ញាតឲ្យបន្ត​នាំចេញអង្ករក្រអូប​តែប៉ុ​ណ្ណោះ ដោយចាប់អនុវត្តចាប់ពីថ្ងៃទី០៥ ខែមេសា ២០២០តទៅ។ការសម្រេចនេះ ដើម្បីរ​ក្សាទុក​អង្ករស្រូវ សម្រាប់ការផ្គត់ផ្គង់​ក្នុងប្រទេស និងបំពេញតម្រូវកា​ររបស់ប្រជាពលរដ្ឋ ខណៈដែល​ជំងឺ​កូវីដ១៩ កំពុង​តែរីករាលដាល​នៅលើបណ្តាលប្រទេស​ក្នុងពិភពលោក។

សម្តេចតេជោមានប្រសាសន៍​បែបនេះ​ក្នុងឱកាសដែលសម្តេចអញ្ជើញធ្វើសន្និសីទសារព័ត៌មាន នៅ​ព្រឹ​កថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះនៅវិមានសភាជាតិ។ ក្នុងឱកាសនៃការថ្លែងសន្និសីទសារព័ត៌មាននោះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសា​សន៍​លើក​ឡើង​នូវចំណុចសំខាន់ៗមួយចំនួន ទាក់ទងទៅនូវវិធា​នការក៏ដូច​ជាកា​រចូលរួមទប់​ស្កាត់​ជំងឺកូវីដ​១៩ ដែលកំពុងតែរី​ករាលដាលក្នុងប្រទេសកម្ពុជាដូចជា ការ​ប្រកាសពីការរៀបចំ​ធ្វើច្បាប់ថ្មី​មួយ និងដាក់ប្រទេស​កម្ពុជា ចូលក្នុងគ្រាអា​សន្ន​ក្នុងបំណងទប់ទល់ នឹងកា​រឆ្លងរីករាល​ដាលជំងឺកូវី​ដ១៩។
សម្តេចតេជោបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវប្រកា​ស នៅថ្ងៃសុក្រ ខាងមុខនេះ ដោយ​ដាក់ឆ្លង​គណៈរដ្ឋមន្ត្រី ហើយបញ្ជូនមករដ្ឋសភា ដើម្បីប្រជុំអនុម័តជាការប្រញាប់។ ប៉ុន្តែសម្តេចតេ​ជោបន្ថែម​ថា ច្បាប់ថ្មីនេះ នឹងមិន ប្រើប្រាស់ភ្លាមនោះទេ ដោយគ្រាន់តែជាការត្រៀមបម្រុង ក្នុងពេល​ជំងឺកូវីដ១៩ រីករាលដាលខ្លាំង រហូតដល់យើងមិនអាចគ្រប់គ្រងបាន នៅពេលខាងមុខ។

ជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន បានប្រកាស ដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឲ្យអាជ្ញាធ​រសមត្ថកិច្ច ចាប់រឹបអូសថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តវីរុស កូវីដ១៩។ទន្ទឹមនឹងនោះ សម្តេចេ​តេជោក៏បានអំពាវនា​វដល់អាជីវករ ដែលបំផុសការលក់ថ្នាំ និងឧបករណ៍​សម្រាប់ធ្វើតេស្តរក​វីរុសកូវី​ដ១៩ សូមកុំឲ្យបង្ក​ការស្មុគស្មាញក្នុងសង្គម ព្រោះអង្គការសុខភាពពិភពលោក មិនទាន់ទទួល​ស្គាល់​ថា ថ្នាំណាមួយ ដើម្បីព្យាបាល និងការពារជំងឺកូវីដ​១៩ នៅឡើយទេ។ក្នុងនោះ ក៏អង្គការសុខ​ភាពពិភព​លោក មិនទាន់ទទួលស្គាល់នូវឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ១៩ នោះទេ។ជាមួយ​គ្នានេះផ​ងដែរ សម្តេចតេជោបានបញ្ជាក់ថា ថ្នាំណា ដែលថា ព្យាបាលជា ហើយឧបករណ៍ណា ដែលថា ធ្វើតេស្តឃើញ​វីរុសកូវីដ១៩ គឺសូមកុំជឿ។រឹបអូសយកសម្ភារៈថ្នាំនោះ យកទៅកម្ទេចចោល​តែម្តងទៅ។អ្នកណា Live លក់ថ្នាំ និងសម្ភារៈទាំងនេះ សូមអាជ្ញាធរសមត្ថកិច្ច ទៅតាមចាប់​ដល់ផ្ទះតែម្តង។

សម្តេចតេជោ ហ៊ុន សែន ស្នើសូមអោយគ្រប់វិស័ឯកជន និងវិស័យឯ​កជនទាំងអស់​ត្រូវមានកា​រយោគ​យល់គ្នាក្នុងការប្រកបរបរអាជីវកម្ម ដើម្បីកាត់បន្ថយនូវការបង់រៀងៗខ្លួន ដូចជាកា​រពន្យា​នៃការបង់ការប្រាក់ បង់ថ្លៃជួយផ្ទះ បង់ផ្ទះទិញ ដើម្បីចូល​រួមចំណែ​កពង្រឹងសេដ្ឋកិច្ច​របស់ប្រទេសយើង ដែលកំពុងតែជួប​បញ្ហាក្នុងរយៈពេលខ្លីនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3861 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
44846 នាក់
ខែនេះ :
245570 នាក់
3 ខែនេះ :
682582 នាក់
សរុប :
15516514 នាក់