ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ស្នងការនគបាលខេត្តបាត់ដំបង​ ដឹក​នាំប្រតិភូសំណេះ​សំ​ណា​ល​​សួរសុខទុក្ខ​ កង​កម្លាំងនគរបាល​ វរសេនាតូចការ​ពារព្រំដែនគោកលេខ៨១៧
Mon,30 March 2020 (Time 02:09 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 472នាក់)


ខេត្តបាត់ដំបង​៖នៅព្រឹកថ្ងៃ ចន្ទ៧កើ​ត​ ខែ​ ចេត្រ​ឆ្នាំកុរឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី​៣០ ខែ​មីនា​ ឆ្នាំ​២០​២០​ ឯកឧត្តម​ ឧត្តម​សេ​នីយ៍ទោ​ អ៊ុច​សុខុន​ ស្នងការ នៃស្នង​ការដ្ឋាននគបាលខេត្ត​បាត់​ដំបង​ និងជា​មេបញ្ជាការរងនគរបាលជាតិទិស​ភូមិភាគទី៥​ បាន​ដឹក​នាំប្រតិភូស្នងការដ្ឋានន​គរបាល​ខេត្តបាត់​ដំបង​ ដែល​មានលោក​ លោកស្រីស្នងការរង​នា​យ​ នាយរងការិយាល័យជំនាញ​ អញ្ជើញ​ជួប​សំណេះ​សំ​ណា​ល​​សួរសុខទុក្ខ​ កង​កម្លាំងនគរបាល​វរសេនាតូចការ​ពារព្រំដែនគោកលេខ៨១៧ ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលកំពុងឈរជេីងក្នុងភូមិសាស្រ្ត​ ស្រុកសំពៅលូន ខេត្តបាត់​ដំបង​។ 

ក្នុងកិច្ចសំណេះសំណាលនេះ​ឯកឧត្តមស្នងការ​បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ​របស់សម្តេចក្រ​ឡស​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ ប្រសាសន៍ផ្តាំផ្ញើ​របស់ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍សន្តិបណ្ឌិត​ នេត​  សាវឿន​ អគ្គស្នងការនគរបាលជាតិ​ ក៏ដូចជាប្រសាសន៍ផ្តាំផ្ញើ​របស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ខេង​ សុមេ​ធ​ អគ្គស្នងការរងនិងជាមបញ្ជាការនគរបាលជាតិ​ទិសភូមិភាគទី៤ទី៥​ ចំពោះកងកម្លាំងនគរបាលជាតិទាំងអស់​ ក្រៅពីការពង្រឹងនូវតួនាទីនិងភារ​កិច្ចរបស់ខ្លួនក្នុងកិច្ចរក្សាការពារនូវសន្តិសុខ​ សណ្តាប់ធ្នាប់សង្គម​ ការការពារនូវបូរណៈភាពទឹកដី​ សូមឲ្យកងកម្លាំងនគរបាល​ទាំងអស់ ថែរ​ក្សា​ការពារខ្លួនឲ្យបានល្អប្រសើ​រ​ចៀសវាងនូវករណីឆ្លងជម្ងឺ​Covid-19 ។ 

ឯកឧត្តមស្នើឲ្យមន្រ្តីនគរបាល​ ក្រុមគ្រួសារ​ និងអ្នកជិតខាង​ ចេះធ្វើអនាម័យតាមការណែនាំរបស់​ក្រសួងសុខា​ភិ​បាល​ ករណីមានសមាជិកគ្រួសារណាមួយចំ​ណូលមកថ្មីត្រូវដាក់ខ្លួនដាច់​ដោយ​ឡែក​ក្នុង​រយៈ​ពេល១៤ថ្ងៃសិនហើ​យជូនព័ត៌មាន​ជាបន្ទាន់ទៅ​ដល់មន្រ្តីសុខាភិបាល​នៅជិតបំផុត។ 

ក្រៅពីការ​ធ្វើ​អនាម័យការហូបចុកត្រូវហូបឲ្យបា​ន​គ្រប់គ្រាន់​ត្រូវធ្វើ​លំហាត់ប្រាណ​ជាប្រចាំដើ​ម្បីធ្វើ​ឲ្យសុខភាពយើ​ងមាំមួនល្អប្រសើរ។ បន្ថែ​ម​លើ​នេះកងកម្លាំងនគរបាលត្រូវចូលរួមសហការ​ណ៍​ជា​មួយអាជ្ញាធរ​ដែនដី​  សមត្ថកិច្ចជំនាញ​ពាក់​ព័ន្ធក្នុងមូលដ្ឋាន​ពិសេសមន្រ្តីសុ​ខា​ភិ​បាល ក្នុងការ​ ផ្សព្វ​ផ្សាយអប់រំដល់ប្រជា​ពល​រដ្ឋ​ ពិសេស​បងប្អូនដែលទើ​បចំណូលថ្មី​។ 

ជាមួយនឹងការសំ​ណេះសំណាល​សួរសុខទុក្ខនេះឯកឧត្តម​បាននាំយក​នូវថវិកា​ សម្ភារៈគ្រឿងឧប​ភោគ​ បរិ​ភោគប្រគល់ជូន​កងកម្លាំងនគរបាល​ក្នុងមួយវរសេនាតូចទទួលបាន​រួម​មាន៖
ថវិ​កា
១-សម្តេចក្រឡាហោម​ ស​ ខេង​ និងលោកជំទាវឧបត្ថមថវិកាចំនួន២,០០០​,​០០០រៀល(ពីរលាន​រៀល)។
២-ឯកឧត្តម​ នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត​ សាវឿន​អគ្គស្នងការនគរបាលជាតិឧបត្ថមថវិកា​ចំ​នួន១,០០០​,​០០០រៀល(មួយលានរៀល)។
៣-ឯកឧត្តម​ ងួន​ រតនៈ​ អភិបាល នៃគណៈអភិ​បាល​ខេត្តបាត់ដំបងឧបត្ថមថវិកាចំនួន១,០០០​,​០០០​រៀល(មួយលានរៀល)។
៤-ឯកឧត្តម​ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការ​នៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបងឧបត្ថម​ថវិកាចំ​នួន​១,០០០​,​០០០រៀល(មួយលានរៀល)។
-សម្ភារ:គ្រឿងឧបភោគ​ បរិភោគៈ
-សម្តេចក្រឡាហោម​ ស​ ខេងនិងលោកជំទាវឧបត្ថម៖
១-អង្ករចំនួន០២តោន
២-មីចំនួន១០០កេសតូច
៣-សាប៊ូអនាម័យចំនួន២៨៨ដុំ
-ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ឧបត្ថម៖
១-ត្រីខចំនួន០២កេសធំ
២-មីចំនួន០៤កេសធំ
៣-ទឹកក្រូចចំនួន៣០កេស
៤-ទឹកត្រីចំនួន១០យួរ
៥-ទឹកស៊ីអីវចំនួន១០យួរ
៦-ត្រីងៀតចំនួន០៥គីឡូក្រាម
៧-ខ្ទឹមសចំនួន០៥គីឡូក្រាម
៨-ប៊ចេងចំនួន០៥គីឡូក្រាម
៩-ឱសថនិងបរិក្ខាពេទ្យមួយចំនួន៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5116 នាក់
ម្សិលមិញ :
3660 នាក់
សប្តាហ៍នេះ :
79408 នាក់
ខែនេះ :
282002 នាក់
3 ខែនេះ :
633996 នាក់
សរុប :
13887393 នាក់