ជំនាញចុះបង្រ្កាប និងធ្វើការដកហូតសាច់សត្វព្រៃ ដុតបំផ្លាញចោល
ខេត្តពោធិ៍សាត់៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ សហការជាមួយអង្គការសម្ព័នមិត្តសត្វព្រៃ(វៃអេត) ចុះបង្រ្កាប និងដកហូតសាច់សត្វព្រៃ យកទៅដុតបំផ្លាញចោល កាលពីវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះបង្រ្កាប មិនបានបញ្ជាក់អំពីទីតាំង នៅផ្ទះឬហាង និងទីផ្សារសាធារណៈ នោះឡើយ ប៉ុន្តែបានឃាត់ជនប្រព្រឹត្តដើម្បីបន្តនីតិវិធី។
សាច់សត្វដែលចាប់បានរួមមាន៖សាច់កាំប្រម៉ាចំនួន ២៤,៥០គីឡូក្រាម,សាច់ឈ្លូសចំនួន១៨គីឡូក្រាម,សាច់ជ្រូកចំនួន ០២គីឡូក្រាម,ក្រពះកាំប្រម៉ាចំនួន០២បន្ទះ និងស្បែងសត្វតេះក្រៀមចំនួន០១,៨០គីឡូក្រាម។
សាច់សត្វព្រៃទាំងអស់ក្រោយពីបង្ក្រាបរួច បានដឹកយកដុតបំផ្លាញ និងកប់ដីចោល៕