អាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការខេត្ត ពាក់ព័ន្ធករណីគ្រឿងញៀន
ខេត្តស្វាយរៀង៖កម្លាំងជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បញ្ជូនជនសង្ស័យចំនួន២នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បន្ទាប់ពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ចុះបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យ១នាក់ ឈ្មោះ រស់ គឹមសាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីវេលាម៉ោង០០:២០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងក្រុងបាវិត ខេត្តស្វាយរៀង។
វត្ថុតាងដែលដកហូតបានរួមមាន៖
១.ម្សៅក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់តូច
២.ទូរស័ព្ទដៃចំនួន០២គ្រឿង
៣.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០៣សន្លឹក
៤.ប័ណ្ណសមាជិក ប.ស.ស.ចំនួន០១សន្លឹក
៥.ប្រាក់រៀលចំនួន២០,០០០រៀល
៦.ប្រាក់ដុល្លារចំនួន១០ដុល្លារ
៧.ប្រាក់ដុងចំនួន២០០,០០០ដុង
៨.សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
លុះវេលាម៉ោង១២និង២០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យបាន១នាក់ទៀតឈ្មោះ នួន ថុនា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិវៀតណាម មានទីលំនៅភូមិប្រាសាទ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ដោយមានការអនុញ្ញាតពីលោក ខាំ សុផារី ព្រះរាជអាជអាជ្ញាអមសាលាដំបូងខេត្ត បានអនុញ្ញាតឱ្យមន្រ្តីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថ ធ្វើការឆែកឆេរបន្ទប់ជួលលេខ១០ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។វត្ថុតាងចាប់យករួមមាន៖
១-ម្សៅក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់ធំ
២-ដាវសាំរ៉ៃចំនួន០២ដើម
៣-ទូរស័ព្ទចំនួន០១គ្រឿង
៤.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង
៥.សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាតការបន្តតាមនិតិវិធី៕