ស្នងការដ្ឋាននគរបាកខេត្តមណ្ឌលគិរី ធ្វើសន្និសិទ្ធកាសែតបង្ហាញមុខ សង្ឃដៃដល់ចាក់សម្លាប់សង្សដូចគ្នា សុគតខណ:បញ្ជួនទៅមន្ទីរពេទ្យ ដល់ពាក់កណ្តាលផ្លូវ
ខេត្តមណ្ឌលគិរី៖ដោយសារការចោទប្រកាន់គ្នារឿងសែបគ្រឿងញៀន រហូតឈានដល់ការកាប់ចាក់គ្នា បណ្តាលឱ្យព្រះសង្ឃ១អង្គសុគតខណ:បញ្ជួនទៅមន្ទីរពេទ្យ ដល់ពាក់កណ្តាលផ្លូវ និង១អង្គទៀតជាប់កុក។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុសង្ឃដៃឆៅ១អង្គ ដែលរងនូវពាក្យប្រមាថពីសង្ឃដូចគ្នាពុំបាន ក្រោយពីសង្ឃនោះចោទថាខ្លួនសែបគ្រឿងញៀន ក៏បានផ្ទុះកំហឹង វាយដោយដំបងនឹងចាក់ដោយកាំបិតសម្លាប់ក្នុងទីអារាមមួយហៅថាវត្តដេអេ ស្ថិតក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បណ្តាលឱ្យស្នាមរបួសចំនួន៣កន្លែងដោយដំបងនឹងកាំបិតចុងស្រួច បានចាក់ទំលុះទ្រូងផ្នែកខាងស្តាំនិងផ្នែកខាងក្រោយ ធ្លាយដល់សួតនិងពោះវៀន បណ្តាលឱ្យព្រះសង្ឃរងគ្រោះសុគត ខណ:បញ្ជួនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ដល់ពាក់កណ្តាលផ្លូវ។ចំណែកព្រះសង្ឃដៃឆៅ ត្រូវពុទ្ធបរិស័ទនិងព្រះសង្ឃក្នុងវត្តចាប់ផ្សឹក រួចបញ្ជួនឱ្យសមត្ថកិច្ចជំនាញភ្លាមៗផងដែរ។
លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ជនដៃដល់និងត្រូវបញ្ជួនមកស្នងកាដ្ឋាននគរបាលខេត្តមណ្ឌលគិរី នឹងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ក្រោយសួរនាំ និងកសាងសំណុំចប់។
លោកបន្តថា ករណីឃាតកម្ម ដោយចេតនាកើតឡើង០១ករណីប្រព្រឹត្តឡើងដោយជនសង្សយ័ឈ្មោះធឿន នី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរព្រះសង្ឃ មានទីកន្លែងកំណើតភូមិត្របែក ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នព្រះសង្ឃគង់នៅវត្តដេអេ ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។ចំណែកជនរងគ្រោះឈ្មោះ ថ្លាង វុធ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រះសង្ឃ មានទីកន្លែងកំណើតភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នជាព្រះសង្ឃគង់នៅវត្តដេអេ ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ជនរងគ្រោះ ត្រូវបានជនសង្ស័យប្រើកាំបិតចុងស្រួចចាក់ត្រូវ ទ្រូងខាងស្តាំលើដោះទំហំ៥ស.មជំរៅ ដល់សួត ផ្នែកខាងក្រោយចាក់ចូលចន្លោះឆ្អឹងជំនីទី៧+៨ទំហំ៦ស.ម ជំរៅ ដល់ពោះវៀន។
មូលហេតុ:ទាស់សំដីគ្នារឿងជនរងគ្រោះចោទប្រកាន់ជនសង្ស័យថា ប្រើប្រាស់គ្រឿងញៀន ។លោកស្នងការរងបញ្ជាក់ថា ជនដៃដល់កាលនៅពុំទាន់បួសធ្លាប់ប្រើប្រាស់គ្រឿងញៀនពិតមែន តែក៏បួសជាសង្ឃនិងឈប់ប្រើប្រាស់រយៈពេល២ឆ្នាំទៅហើយ ហើយក្រោយតេស្តទឹកនោមរកសារធាតុញៀនមិនឃើញដែរ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕