ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ស​ម្តេចតេជោ ហ៊ុន សែន​ អញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុននឹងពួកគាត់​ចេញ​បេសកកម្មជាមួយ​ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺ​កូវីដ១៩ (COVID-19)
Wed,25 March 2020 (Time 02:11 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 535នាក់)


រាជធានីភ្នំពេញ៖តាមរយៈ​ការវិវត្តនៃជម្ងឺកូវីដ​១៩ (COVID-19)នេះ កម្ពុជាបានដាក់​វិធានការដល់ដំ​ណាក់កាល​ទី២​ហើយ។ក្នុងស្ថានភាពនា​ពេលបច្ចុប្បន្ននេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានជំរុញឱ្យ​អាជ្ញាធរថ្នាក់​ក្រោមជាតិទាំងអស់ ត្រូវ​ប្រ​មូលការខិតខំចុះមូលដ្ឋាន ដើម្បីផ្សព្វផ្សាយពីការការពារជម្ងឺនេះ នៅតាមស្រុកភូមិ​ឱ្យ​ប្រជាពលរដ្ឋ​យើងបានដឹង ជាពិសេសអ្នកដែល​ទើបមកពីក្រៅប្រទេស។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រ​សាសន៍បែបនេះ​ក្នុងឱកាសដែល​សម្តេច​អញ្ជើញ​ជួបសំណេះ​សំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្ត​ប្រមាណ​ជា៤២២នាក់ នៅព្រឹកថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ មុននឹងពួកគាត់​ចេញបេ​សក​កម្មជាមួយក្រសួង​សុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)​។

តាមរបាយការណ៍របស់ លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបា​លបានក្រុមគ្រូពេទ្យ​ស័គ្រ​ចិត្តសម្តេចតេជោបានឱ្យដឹងថា ក្រោយពី​ការមានការពីការអំពាវនាវពីក្រសួងសុខាភិបាល ក្នុងការចូល​រួមជាកម្លាំងក្នុងការប្រយុទ្ធនឹង​ជម្ងឺកូវីដ១៩ នោះ ក៏មានអ្នកប្រកបវិជ្ជាជីវៈពេទ្យ សិស្ស និងនិ​ស្សិត ដែលបានបញ្ចប់​ការសិក្សា និងកំពុងសិក្សា ក៏បានដាក់ពាក្យចូលរួ​មសកម្មភាព​ប្រយុទ្ធនឹ​ង​ជំងឺកូវីដ១៩ជាបន្តបន្ទាប់។

ក្រោយបានទទួលអ្នកស្ម័គ្រចិត្តហើយនោះ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត​យុវជន​សម្តេចតេជោ ក៏បានបើកវគ្គបណ្តុះបណ្តាល និងបំពាក់បំប៉នបច្ចេកទេស​បន្ថែមទៅលើកា​របង្ការ និងត្រួតពិនិត្យការចម្លងជំងកូវីដ១៩នេះ។​បានចាត់ទុកការចូលរួមរ​បស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ប្រយុទ្ធជំងឺកូវីដ១៩ ថាជាខ្សែត្រៀមទី១ ដើម្បីសង្គមជាតិ និងគ្រួសារ ហើយការចូលរួមនេះ គឺប្រកប​ដោយទឹកចិត្ត​ដ៏អង់អាច។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ​និងអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបាន​ចូលរួមលះបង់​កម្លាំងកាយចិត្ត បើទោះបីជាដឹង​ថាជម្ងឺនេះជា​ឃាតករលាក់មុខក៏ដោយ។ការ​លះបង់របស់ក្មួយៗក្រុមគ្រូពេទ្យគឺ​ជាតម្លៃដ៏ធំធេងសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស។សម្តេច​តេជោក៏បានអរគុណដល់អាណាព្យាបាលរបស់ក្មួយៗ​ទាំងអស់ដែលបានអនុញ្ញាត​កូនៗមកចូលរួ​មក្នុងប្រតិបត្តិការនេះ​។

សម្តេចតេជោបានបញ្ជាក់ពីមូល​ហេតុ ដែលត្រូវយកក្រុមគ្រូពេទ្យនេះស្ម័គ្រចិត្តនេះ គឺយើងបន្ថែម​លើកក្រុម​គ្រូពេទ្យជំនាញដែលមានជាង​២,០០០នាក់នោះ ហើយយើងមិនត្រឹ​មតែព្យាបាល​តែកូវី​ដ១៩ទេ គឺ​យើងមានជម្ងឺផ្សេងៗទៀត ហើយប្រតិបត្តិ​ការនេះក៏ជា​ពេលអោយ​ពួកគាត់បាន​ទទួល​ការបណ្តុះបណ្តាលជំនាញវិជ្ជ​សាស្ត្រផ​ងដែរ។

ជាងនេះទៅទៀតសម្តេចតេជោបានរៀបបន្ទប់ចំនួន៣,០០០បន្ទប់ហើយ សម្រាប់ត្រៀបដាក់អ្នកជម្ងឺ មាន​ទាំង​សណ្ឋាគារ សាសារៀន និងអគារស្នាក់នៅរបស់សិស្សផងដែរ។សម្តេច​តេជោបានធា​នាពីសុវត្ថិភាពក្រុមគ្រូពេទ្យទាំងអស់ ដែលសម្រេចចិត្តមកនេះ។ក្នយងនោះ​សម្តេចតេជោបាន​សង្កត់ធ្ងន់ថា បើគ្មានអាវុធមិន​គ្រប់គ្រាន់ទេ គឺមិនអោយ​ចូលប្រយុទ្ធទេ បើគ្មាន​បរិក្ខាពេទ្យ​គ្រប់​គ្រាន់​ទេ គឺមិនអោយ​ចេញព្យាបាលអ្នកជម្ងឺនោះឡើយ។

ទន្ទឹមនឹងនេះ សម្តេចតេជោ​បានថ្លែងនូវ​ការអរព្រះគុណ​ចំពោះព្រះមហាក្សត្រ និងសម្តេចម៉ែដែល​បានព្រះរាជទា​នអំណោយ​ជាថវិកាក្នុងស​កម្មភាពប្រឆាំងជម្ងឺកូវីដ១៩ និងអរគុណបណ្តាសប្បុរសជន និងប្រជាពល​រដ្ឋទាំងអស់ដែល​ចូលរួមបរិចាគក្នុងសកម្មភាពនេះ ដែលរហូតមកដល់ពេលនេះ យើងទទួ​លបាន​ថវិកា​ប្រមាណ​ជាង៨លានដុល្លារ និងនៅទទួលជាបន្តបន្ទាប់ទៀត ហើយ​បើថវិកានេះ​សល់ក្រោយ​បញ្ចប់កូវីដ១៩ យើងនឹងបង្វែរចូលមូលនិធីគន្ធបុប្ផា៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2768 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
43753 នាក់
ខែនេះ :
244477 នាក់
3 ខែនេះ :
681489 នាក់
សរុប :
15515421 នាក់