ជនជាតិវៀតណាមចំនួន០៥នាក់ ចូលមកកម្ពុជា ដោយខុសច្បាប់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅ នាយកដ្ឋានជំនាញ
ខេត្តបាត់ដំបង៖ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនការងារអន្តោប្រវេសន៍ បានដឹកនាំមន្រ្តីនគរបាលក្នុងការិយាលយ័ស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាន សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះធ្វើរដ្ឋបាលក្នុងមូលដ្ឋានក្រុងបាត់ដំបង ក្នុងនោះបានរកឃើញជនបរទេស ជាជនជាតិវៀតណាម ចំនួន០៥នាក់ ស្រី០១នាក់ ដែលមានលិខិតឆ្លងដែនផ្ទាល់ខ្លួនប៉ុន្តែសាមីខ្លួនមិនបោះត្រារឺ វីសា ចូល ក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ។
ជនជាតិវៀតណាមទាំង០៥នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះរួមមាន៖
១-ឈ្មោះ វូ ធីអាញ់(Vu Ha Thao)ភេទស្រី អាយុ២៣ឆ្នាំ លិខិតឆ្លងដែនលេខc4661251។
២-ឈ្មោះ ដាវ ហាថាវ(Dao Ha Thao)ភេទប្រុស អាយុ២៦ឆ្នាំ លិខិតឆ្លងដែនលេខC7974774។
៣-ឈ្មោះង្វៀង វ៉ាន់ហ្វាង(Nguyen Van)ភេទប្រុស អាយុ៣១ឆ្នាំ លិខិតឆ្លងដែនលេខB9630384។
៤-ឈ្មោះ ឡេ អាញ់ថឹង(Le Anh Thong) ភេទប្រុស អាយុ២៥ឆ្នាំ លិខិតឆ្លងដែនលេខC8188117។
៥-ឈ្មោះ ត្រឹង ហាយទៀង(Tran Hai Tien)ភេទប្រុស អាយុ២៥ឆ្នាំ លិខិតឆ្លងដែនលេខC8871231។
ក្រោយពេលធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនជាតិបរទេសទាំង០៥នាក់នេះរួចសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕