លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ដាក់ផែនការឱ្យមន្ត្រីក្រោមឱវាត យកចិត្តទុកដាក់ប្រមូលផ្ដុំកម្លាំង និងមធ្យោបាយ សម្ភារៈ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩
ខេត្តបន្ទាយមានជ័យ៖ដោយយោងបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដាក់ផែនការឱ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទូទាំងខេត្ត ត្រូវយកចិត្តទុកដាក់បំពេញការងារដូចខាងក្រោមនេះ៖
១. យកចិត្តទុកដាក់ប្រមូលផ្ដុំកម្លាំង និងមធ្យោបាយ សម្ភារៈ ដើម្បីចូលរួមសហការជាមួយរាជរដ្នាភិបាលក្នុងការចាត់វិធានការ បង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩(COVID19)។ ២.ត្រូវចាត់វិធាការដើម្បីបង្ការ ការឆ្លងនៃវីវុសកូវីដ១៩ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅតាមអង្គភាពនីមួយៗត្រូវតែមាន ម៉ាស៊ីនពិនិត្យវាស់កំដៅក្នុងខ្លួនមុនពេលចូលធ្វើការ,ទឹកអាល់កុល ឬជែលសម្រាប់លាងសំអាតដៃ។
៣- ត្រួតពិនិត្យទាំងភ្ញៀវខ្មែរ និងបរទេស ដែលចូលទំនាក់ទំនងការងារនៅបន្ទាយ ដោយត្រូវឱ្យពួកគាត់អនុវត្តវិធានការបង្ការការឆ្លងនៃវីរុស COVID-១៩ តាមរយៈការវាស់ស្ទង់កំដៅក្នុងខ្លួន និង លាងសំអាតដៃជាមួយអាល់កុល រឺជែល ព្រមទាំងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវផងដែរ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានដាក់បទបញ្ជាដល់ មេបញ្ជាការគ្រប់បណ្ដាអង្គភាពមូលដ្ឋានទាំងអស់ ត្រូវអនុវត្តបទបញ្ជានេះចាប់ពីថ្ងៃនេះតទៅ រហូតមានបទបញ្ចាថ្មី។ លោកមេបញ្ជាការបានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់សូមកាត់បន្ថយជាអប្បបរមា ក្នុងការនាំក្រុមគ្រួសារ ឬគ្រួសារកងទ័ពទៅចូលរួមក្នុងកម្មវិធីផ្សេងៗ ដូចជាពិធីជប់លាង ខួបកំណើត...។ល៕