កម្លាំងប៉ុស្តឹ៍នគរបាលរដ្ធបាលស្ទឹងមានជ័យ ៣ ធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ក្នុងចំណងបក្ខពួក ២នាក់ ក្រោយពីធ្វើសកម្មភាព..
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៧និង១៥នាទី ស្ថិតនៅតាមផ្លូវដួងងៀប ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ៣ ធ្វើការគាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ២ នាក់ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះបានសម្រេច។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះសុវណ្ណ ចាន់រ៉ាឌីអាយុ២០ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅផ្ទះជួលភូមិព្រែកទាល់សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។ រីឯនារីរងគ្រោះមានឈ្មោះម៉េង សុខអុីម អាយុ២០ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួលភូមិឬស្សីសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
បើតាមសម្ដីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនាងបានជិះម៉ូតូម៉ាកធូដេពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1-69 86 ចេញពីការ៉ាសសាំងតាមផ្លូវដួងងៀបក្នុងទិសដៅពីជើងមកត្បូងលុះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកBenT ពណ៌សលាយខៀវពាក់ស្លាកលេខភ្នំពេញ 1P-3090 ជិះមកពីក្រោយបានមកធ្វើសកម្មភាពឆក់ទូរស័ព្ទពីកំប៉ៅអាវរបស់នាងហើយបម្រុងជិះរត់គេចខ្លួន ហើយពេលនោះនាងក៏បានជិះទិញពីក្រោយនិងស្រែកថាចោៗផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវក៏នាំគ្នាដេញពីក្រោយរហូតមកដល់ផ្លូវវេងស្រេងក៏ជួបនិងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី ៣ កំពុងតែជិះម៉ូតូល្បាតក្នុងមូលដ្ឋានក៏ដេញចាប់បានជនសង្ស័យម្នាក់ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានម៉ូតូម៉ាកBenT របស់ជនសង្ស័យដែលធ្វើសកម្មភាពឆក់ទូរស័ព្ទនិងទូរស័ព្ទរបស់នារីរងគ្រោះចំនួន១គ្រឿង ហើយបានប្រគល់ទូរស័ព្ទទៅឱ្យនារីរងគ្រោះវិញ។បច្ចុប្បន្ន៖ ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បានកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការបន្ត។ ចំណែកបក្ខពួកម្នាក់ទៀតសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវរកចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់៕