ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឧប​ទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយបុរសម្នាក់ស្រវឹងស្រា បើករថយន្តជ្រុ​លទៅ​បុក​ម៉ូតូកង់បី​១គ្រឿង បណ្តាលឱ្យខូចខាត និងរបួសធ្ងន់​ម្នាក់
Fri,20 March 2020 (Time 08:08 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 502នាក់)


រាជធានីភ្នំពេញ៖បុរសម្នាក់បើក​បររថយន្តស៊េរី​ទំនើបម៉ាកអូឌី ក្នុងស្ថាន​ភាពស្រវឹង​ជោគជាំ បោះពួយ​យ៉ាង​លឿន ជ្រុលទៅ​បុកម៉ូតូក​ង់បី១គ្រឿង​ដាច់ជាពី​រកំណាត់ បណ្តាលអោយខូចខាត និងរបួស​ធ្ងន់​ម្នាក់ ដឹក​យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី​១៩ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុច​ផ្សារដើម​អំពិល តាមបណ្ដោយផ្លូវឧកញ៉ាម៉ុង រិទ្ធី កែងនិងផ្លូវបេតុង ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូកង់បី១គ្រឿង ពាក់​ផ្លាកលេខ ភ្នំពេញ 1M-2535 ធ្វើដំណើរពីជើ​ងទៅត្បូងតាមផ្លូវបេតុង លុះមកដល់ចំណុចកើតហេតុ ម៉ូតូ​កង់បីបានបើកឆ្លងផ្លូវឧ​កញ៉ា ម៉ុង រិទ្ធី ក្នុងគោល​បំណង់បត់ឆ្វេងឆ្ពោះ​ទៅអតីត​រង្វង់មូលកាំ​ខូស៊ីតធី ស្របពេលនោះ ស្រាប់តែ​មានរថយន្តស៊េរីទំនើប១គ្រឿង ម៉ាកអូឌី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BD-2211 បើកបរដោ​យបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវ​ឧកញ៉ា ម៉ុង រិទ្ធី ក្នុង​ទិស​ដៅ​ពីកើត​ទៅលិចក្នុងល្បឿយ៉ាងលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូកង់បី​ខាងលើពេញទំហឹង បណ្ដាល​ឲ្យខ្ទាតម៉ូតូ​ដាច់ចេញ​ពីរម៉កសណ្តោង​លោតទៅផ្លូវម្ខាងទៀត រ​ងការខូចខាតស្ទើរទាំងស្រុង ចំណែកបុរ​សជាអ្នកបើកម៉ូតូកង់បី បានរងរបួសធ្ងន់​។

ដោយទ្បែករថយន្តបង្កបានបន្ត​បុកអូសរ៉ឺម៉​កសណ្តោងឡើង​ទៅលើខឿនផ្ទះប្រជាពលរដ្ឋ ចម្ងាយ​ប្រមាណ៥ម៉ែត្រ រងការខូច​ខាតផ្នែកខាងមុខយ៉ាងដំណំ។មួយសន្ទុះក៏មាន​រថយន្តសង្គ្រោះ​បន្ទាន់ បានមកដឹកជនរងគ្រោះទៅមន្ទីពេទ្យកាល់ម៉ែតភ្លាមៗផងដែរ។
ក្រោយកើត​ហេតុបន្ទាប់ពីសមត្ថកិច្ចជំនាញ ចុះមកធ្វើការវា​ស់វែងរួច ក៏បាននាំយកមធ្យោបាយទាំង​ពី​​ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ដើម្បីរង់​ចាំធ្វើកា​រដោះស្រាយតាមនីតិវិធីជាក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10009 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
50994 នាក់
ខែនេះ :
251718 នាក់
3 ខែនេះ :
688730 នាក់
សរុប :
15522662 នាក់