ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អាវុធហ​ត្ថក្រុងប៉ោយប៉ែត​ ចា​ប់ឃាត់ខ្លួន​ជនសង្ស័យចំនួន០​៨នាក់ ពាក់ពន្ធ័ករណី​គ្រឿងញៀន
Sat,21 March 2020 (Time 11:48 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 392នាក់)


បន្ទាយមា​នជ័យ៖កាលពីវេលាម៉ោង០០/៣០នាទី រំលងអាធ្រាត ថ្ងៃទី១៨​ ខែមីនា ឆ្នាំ២០២០ កម្លាំង​មូលដ្ឋា​នកងរាជអាវុធ​ហត្ថក្រុង​ប៉ោយប៉ែត ដឹកនាំដោយ​លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជា​ការមូល​ដ្ឋានកងរាជ​អាវុធហត្ថក្រុង បានចុះល្បាតកា​រពារសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុវត្ថិភាពក្នុង​ភូមិ​សាស្រ្តក្រុងប៉ោយប៉ែត លុះដល់ចំ​ណុចបេនចាន ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើការបង្ក្រាប​ករណីប្រើប្រាស់ដោយ​ខុសច្បាប់នូវសារធាតុញៀន និងធ្វើការឃាត់ខ្លួន​ជនសង្ស័យបានចំនួន០៨នាក់ ហើ​យបញ្ជូនមកបញ្ជាការមូលដ្ឋាន អ.ហ ក្រុង ដើម្បីសាកសួរ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យទាំង០៨នាក់ ដែលកម្លាំងឃាត់ខ្លួន​នោះរួមនា​៖
១/.ឈ្មោះ ប៊ុន មេសា (យ៉ម) ភេទប្រុស អាយុ២៣ឆ្នាំ 
២/. ឈ្មោះ ឈន វៃ ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំងពីររស់នៅភូមិបាលិលេយ្យ២ សង្កាត់/ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ
៣/. ឈ្មោះ ពឿន ស្រីស្រស់ ភេទស្រី អាយុ១៨ឆ្នាំ 
៤/. ឈ្មោះ អេង សាវុធ ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំងពីររស់នៅភូមិអូរជ្រៅ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
៥/. ឈ្មោះ រ៉ន ប្រុសពេជ្រ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
៦/. ឈ្មោះ នី រ័ត្ន ភេទស្រី អាយុ១៨ឆ្នាំ រស់នៅស្តង់បេនចាន ភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
៧/. ឈ្មោះ ប៊ុន ចិត្រា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
៨/. ឈ្មោះ បៀវ ទី ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
 ជនសង្ស័យទាំង០៨នាក់ ក្រោយពីធ្វើការសាកសួរនិងធ្វើតេស្តទឹកនោម ឃើញថា ពួកគេពិតជា​បានប្រើប្រាស់នូវសារធាតុញៀនពិតប្រាកដមែន។

ជនសង្ស័យទាំង០៨នាក់ ត្រូវបានកម្លាំងអាវុហ​ត្ថក្រុងប៉ោយប៉ែត បញ្ជូនមកបញ្ជា​ការដ្ឋានកងរាជ​អាវុធហត្ថខេត្តចាត់ការបន្ត។បច្ចុប្បន្នជនស​ង្ស័យត្រូវបានកម្លាំងកា​រិយាល័យជំនាញបទល្មើស​គ្រឿងញៀនក​សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4117 នាក់
ម្សិលមិញ :
3723 នាក់
សប្តាហ៍នេះ :
55713 នាក់
ខែនេះ :
279919 នាក់
3 ខែនេះ :
654145 នាក់
សរុប :
13937990 នាក់