ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំកា​រងារពាក់ព័ន្ធ​ការអនុវត្តបន្ទាន់ តាមខ្លឹមសារ​នៃសេចក្ដីណែនាំ របស់​រាជ​រដ្ឋាភិបាល ស្តីពីការ​ចាត់វិធានការ និងការទប់ស្កាត់ នៃការរីករាលដាល វីរុសកូវីដ-១៩
Fri,20 March 2020 (Time 02:29 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 387នាក់)


ខេត្តកំពត៖កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានបើក​កិច្ចប្រជុំកា​រងារពាក់ព័ន្ធការអនុវត្ត​បន្ទាន់ខ្លឹមសារសំខាន់ៗ​មួយចំនួន នៃសេចក្ដីណែនាំរបស់រា​ជរ​ដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធមួយ​ចំនួនស្ដីពីបញ្ហាកា​រទប់ស្កាត់នៃការរីករាលដាល វិរុសកូវីត-១៩​ក្រោមកិច្ចដឹ​កនាំអង្គប្រជុំ។

កិច្ច​ប្រ​ជុំនេះ​មា​នកា​រអញ្ជើញចូលរួមពីសំ​ណាក់ លោក-លោកស្រីដែល ជាថ្នាក់ដឹ​កនាំមកពី​បណ្ដា​មន្ទីរអង្គភាព និងមន្ត្រីពាក់ព័ន្ធក្នុង​ខេត្តសរុប​៩៦នាក់ ដោយបានផ្ដោត​ជារបៀបវារៈសំខាន់ៗរួមមាន៖
១. ការផ្សព្វផ្សាយសេចក្តីជូនដំណឹង របស់ក្រសួងមហាផ្ទៃស្តីអំ​ពីការផ្អាកជាបណ្តោះអា​សន្ននូវការ​ធ្វើដំណើរ​ចេញពីប្រទេសរបស់​ប្រជាពលរដ្ឋកម្ពុជាទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម និងការធ្វើដំ​ណើរចូលព្រះរាជាណាចក្រកម្ពុជារបស់ប្រជាពលរដ្ឋវៀតណាម។
២. ផ្សព្វផ្សាយស្តីពីកា​រហាមឃាត់ការចេញចូលរបស់ប្រជាពលរដ្ឋទាំងកម្ពុជា និងវៀតណាមតាម​ច្រក​ទ្វារព្រំដែនទ្វេភាគី និងអន្តរជាតិ កម្ពុជា-វៀតណាម ជាបណ្តោះអាសន្ន។
ក្នុងកិច្ចប្រជុំនេះដែ​រ ឯកឧត្តម អភិបាល​ខេត្ត បានក្រើនរំលឹកណែនាំដល់ អាជ្ញាធរក្រុងស្រុក និងកង​កម្លាំង​មានសមត្ថកិច្ចទាំងអស់ រួមនឹងមន្ត្រីនៃមន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងខេត្តត្រូវរួមសហការគ្នាអនុវត្ត រាល់ខ្លឹមសារសេចក្ដី​ណែនាំ របស់រាជរដ្ឋាភិបាលក៏ដូចជា ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ឲ្យទទួលបាន​ប្រសិទ្ធភាព ក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលមេរោគ កូវីត១៩ ទាំងនៅតាមបណ្ដា​ព្រំដែន និងនៅ​ក្នុងខេត្តឲ្យទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់។ លើសពីនេះ ស្នើលោក​ប្រធានមន្ទីរសុខាភិបាលខេត្ត ចាត់វិធានការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីសាធារណៈ ជាពិសេ​ស នៅទីប្រជុំជន​ តាមព្រំដែន និងផ្សារជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1443 នាក់
ម្សិលមិញ :
3167 នាក់
សប្តាហ៍នេះ :
52976 នាក់
ខែនេះ :
279353 នាក់
3 ខែនេះ :
650628 នាក់
សរុប :
13931593 នាក់