ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឃាត់ខ្លួនជ​នសង្ស័យ១នាក់ ពា​ក់ពន្ធ័ករណីគ្រឿង​ញៀន
Fri,20 March 2020 (Time 01:35 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 396នាក់)


បន្ទាយមានជ័យ៖កាលពីវេលាម៉ោង០២និង៣០នាទី​យប់ ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ កម្លាំងមូល​ដ្ឋានកង​រាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ដឹកនាំដោយ​លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល​ដ្ឋានកងរាជ​អាវុធក្រុង បានចុះល្បាតការពារសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុវត្ថិភាពក្នុងភូមិ​សាស្រ្ត​ក្រុងប៉ោយប៉ែត លុះដល់ចំណុចកាស៊ីណូផ្កាយ៥ ម្ដុំមាត់អូរ បានប្រទះឃើញមនុស្ស១ក្រុមកំពុង​ប្រមូលផ្ដុំគ្នាក្នុងសកម្មភា​ពគួរឱ្យសង្ស័យ កម្លាំងស​មត្ថកិច្ចក៏បានធ្វើការសួរនាំ ស្រាប់តែ​ក្រុមមនុស្ស​ទាំងនោះ​បានរត់គេចខ្លួនអស់តែម្ដង បន្សល់ទុក​នូវវត្ថុតាងមួយចំនួននៅកន្លែងកើតហេតុ។

លុះក្រោយ​មកមានជនសង្ស័យម្នាក់ ​បានត្រឡប់​មកសួរសន្តិសុខ​យាមនៅ​កាស៊ីណូ​អំពីសម្ភារ:​របស់ខ្លួនដែល​បន្សល់ទុកចោលនៅ​កន្លែងកើតហេតុ ពេលនោះសន្តិសុខ​កាស៊ីណូបានរា​យការ​ណ៍មកសមត្ថកិច្ច  ភ្លាមៗនោះកម្លាំង​ក៏បានបានធ្វើប្រតិ​បត្តិការឃាត់ខ្លួនជនសង្ស័យ​បានតែម្ដង នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងដកហូត​បាន​គ្រឿង​ញៀនម្សៅក្រា​មពណ៍សថ្លា ចំនួន០៤កញ្ចប់ ស្មើ ១,៦ក្រាម និង​កាំបិតចំនួន០៤ដើម ហើយ​បញ្ជូនមកបញ្ជាការមូលដ្ឋាន អ.ហ ក្រុង ដើម្បីសាកសួរ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ២​៥ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ជនសង្ស័យ​ក្រោយពី​ធ្វើការ​សាកសួរ បានឆ្លើយសារភាពថា ខ្លួនពិតជាបាន​រក្សាទុកនូវសាធាតុញៀន​ដើម្បីចែកចាយពិត​ប្រាកដមែន។

ជនសង្ស័យត្រូវបា​នកម្លាំងអាវុហត្ថក្រុងប៉ោយប៉ែត​បញ្ជូនមកបញ្ជាការដ្ឋានកង​រាជអាវុធហត្ថខេត្ត​ចាត់​ការបន្ត។ជនសង្ស័យ​ពេលបញ្ជូនមកដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវបានកម្លាំងការិ​យាល័​យជំនាញបទល្មើ​សគ្រឿងញៀនក​សាងសំណុំរឿង​បញ្ជូនទៅសាលា​ដំបូងខេត្តដើម្បីចា​ត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1677 នាក់
ម្សិលមិញ :
3167 នាក់
សប្តាហ៍នេះ :
53210 នាក់
ខែនេះ :
279587 នាក់
3 ខែនេះ :
650862 នាក់
សរុប :
13931827 នាក់