ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អាកុលក្លែងក្លា​យជាច្រើន​លីត្រ ដែលដាក់​លក់នៅតាមឱសថស្ថាន​នានា នៅក្បែរផ្សារអូឡាំពិក ត្រូវបា​នមន្ត្រីកាំកុងត្រូល រឹបអូសយក
Thu,19 March 2020 (Time 03:42 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 489នាក់)


រាជធានីភ្នំពេញ៖កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ មន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម​ បានចុះត្រួតពិនិត្យនៅតាមឱសថស្ថាននានា នៅក្បែរផ្សារអូឡាំពិក ដោយក្នុង​ប្រតិបត្តិការនោះ បានរឹបអូសអាកុលក្លែងក្លាយជាច្រើនលីត្រ ពីឱសថស្ថានមួយកន្លែង ខណៈ​កំពុងដាក់លក់។

បើតាមលោក គង់ វុទ្ធី អនុប្រ​ធានកាំកុងត្រូលសាខារាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីមាន​ពាក្យ​បណ្តឹងរបស់ប្រជាពលរដ្ឋថា មានឱសថស្ថានមួយចំនួន បានលក់អាកុលក្លែងក្លាយ ពេលនោះ​ក្រុមការងាររបស់លោក បានធ្វើការឆែកឆេរ និងត្រួតពិនិត្យនៅបណ្តាឱសថស្ថានជាច្រើនកន្លែង នៅម្តុំផ្សារអូ​ឡាំពិក ដោយប្រតិបត្តិការ នេះមានម្ចាស់ឱសថខ្លះ បានសហការជាមួយក្រុមការងារ ហើយម្ចាស់ឱសថខ្លះមិនក៏បានធ្វើកិច្ចសហការនោះទេ។

លោក គង់ វុទ្ធី ​បន្តថា ក្រុមការងាររបស់លោកនឹងបន្តចុះត្រួតពិនិត្យ តាមឱសថស្ថានផ្សេង​ទៀត​ទាំង​នៅក្នុងរាជធានី និងតាមបណ្តា ខេត្តនានានៅក្នុងប្រទេស ខណៈមានម្ចាស់ឱសថ ឬអាជីវករខ្លះ ឆ្លៀ​ត​ឱកាសនិយមបានដាក់លក់អាកុល និងជែលលាងដៃក្លែងក្លាយ និងគ្មានប្រភពផលិតច្បាស់លាស់ ដើម្បីយក​ចំណេញច្រើន ដោយមិនគិតផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ស្របពេលដែលប្រទេ​ស​កម្ពុជា មានការរីករាលដាល COVID-19។

លោកបញ្ជាក់ទៀតថា អាល់កុលដែ​លមានលាយមេតាណុលចំនួន ៤ពីដុង ស្មើ២០លីត ត្រូវបាន​ដកហូត។ទន្ទឹម​នោះអគ្គនាយកដ្ឋានកាំកុងត្រូលអំពាវនាវដល់ប្រជាពលរដ្ឋ គប្បីទិញរបស់របរជាពិ​សេ​ស​អាកុល និងជែលលាងដៃឲ្យមានស្លាក់សញ្ញាសម្គាល់ត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ ដើម្បីចៀសវាងរបស់​ក្លែងក្លាយ និងគ្មានគុណភាព ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាពរបស់​យើងពេលប្រើប្រាស់៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1901 នាក់
ម្សិលមិញ :
3167 នាក់
សប្តាហ៍នេះ :
53434 នាក់
ខែនេះ :
279811 នាក់
3 ខែនេះ :
651086 នាក់
សរុប :
13932051 នាក់