ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្ដម​ គង់​ សោភ័ណ្ឌ ដឹកនាំ​មន្រ្តី​ជំនាញ​ ចុះ​ពិនិត្យ​ លើ​នាវា​ទេសចរណ៍
Wed,18 March 2020 (Time 07:00 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 456នាក់)


ខេត្តកណ្តាល​៖ឯកឧត្ដម​ គង់​ សោភ័ណ្ឌ​ អភិបាល​ នៃ​គណៈអភិបាលខេត្តកណ្តាល​ និង​ឯកឧត្ដម​ រស់​ វណ្ណា​ រដ្ឋលេខាធិការ​ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូន​ ​កាលពីព្រឹក​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២០​ បាន​ដឹកនាំ​មន្រ្តី​ជំនាញ​ អ្នកពាក់ព័ន្ធ​ និង​មន្រ្តី​ចត្តាឡីស័ក​ បាន​ធ្វើ​ការ​ពិនិត្យ​ លើ​នាវា​ទេសចរណ៍​ចំនួន​៥​ ដែល​ប្រទេស​វៀតណាម​មិន​អនុញ្ញាត​អោយ​ចត​។កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៦​ ខែមីនា​ ​​ មាន​នាវា​ចំនួន​២គ្រឿង​ ដែល​បាន​ធ្វើតេស្ត​រួច​ហើយ​ និង​មិន​បានរកឃើញ​មាន​មេរោគ​Covid-19 នោះទេ​។

សូម​បញ្ជាក់​ថា​ នាវា​ចំនួន​២​ ដែល​បានធ្វើតេស្ត​នេះ​ មិនមាន​ភ្ញៀវ​ទេសចរណ៍​នោះទេ​ គឺ​មាន​តែ​នាវិក​ និង​អ្នក​បម្រើការ​នៅ​លើនាវា​នេះ​ ។ហើយ​នៅ​វេលា​ម៉ោង​១២​និង៤៥នាទី​ ថ្ងៃទី​១៧​ ខែមីនា​ មន្ត្រី​ជំនាញ​ចត្តាឡីស័ក​ បាន​នឹង​កំពុង​​ធ្វើតេស្ត​ រក​មេរោគ​Covid-19​ ទៅ​នាវា​ចំនួន​៣គ្រឿង​ទៀត​ ជា​លទ្ធផល​មិន​មាន​រកឃើញ​អ្នក​មេរោគ​Covid-19ឡើយ​។បន្ទាប់​ពី​ធ្វើការ​ពិនិត្យ​រួច​មក​ នាវា​ទាំង​៥​គ្រឿង​ ត្រូវ​បាន​អាជ្ញាធរ​ ក៏​ដូចជា​មន្ត្រី​ជំនាញ​ អនុញ្ញាត​អោយ​ ធ្វើ​ដំណើរ​ទៅ​កំពង់​ផែ​ស្វយ័ត​​ភ្នំពេញ​។ សូម​បញ្ជាក់​ថា​ នាវាទាំង៥គ្រឿងផ្ទុកមនុស្សសរុប២០០នាក់ ក្នុងនោះអ្នក​ទេសចរចំនួន៧៧នាក់, អ្នក​បម្រើការងារ និងនាវិកចំនួន​១២៣នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3159 នាក់
ម្សិលមិញ :
3167 នាក់
សប្តាហ៍នេះ :
54692 នាក់
ខែនេះ :
281069 នាក់
3 ខែនេះ :
652344 នាក់
សរុប :
13933309 នាក់