ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ប្រកាសតែងតាំ​ងមុខតំណែង និងបំពាក់​ឋានន្តរសកិ្ត ​ជូនមន្ត្រីពន្ធនាគារខេត្តកំពត
Wed,18 March 2020 (Time 03:43 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 428នាក់)


ខេត្តកំពត​៖នៅរសៀល ថ្ងៃអង្គារ​ ០៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ពន្ធនាគារខេត្តកំពត បានប្រារព្ធពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋាន​ន្តរ​សកិ្ត ជូនមន្រ្តីពន្ធនាគារខេត្តកំពត ចំនួន៣៣ នាក់ ក្នុងនោះមានតំណែង អនុប្រធានពន្ធនាគារ ចំនួន​០១​រូប និងបំពាក់ឋានន្តរសក្ដិចំនួួន ៣២រូប ស្រី ០៤រូប ក្រោមអធិបតីភាព លោកឧត្តម​អគ្គានុ​រក្ស​ថ្នាក់លេខ១ ម៉ៅ ណំ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សនិ្តបណ្ឌិត អគ្គនាយកនៃអគ្គ​នាយដ្ឋានពន្ធនាគា​រ និង លោក សេង សិរីបុត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ជាវ តាយ អភិបា​ល នៃគណៈអភិបាលខេត្ត។ 

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកព្រះរាជអាជ្ញា​អមសាលាដំបូងខេត្ត តំណាង សាលាដំ​បូង​ខេត្ត  លោកមេបព្ជាការរងកងរាជអាវុធហត្ថខេត្ត និងមន្ត្រីពន្ធនាគារខេត្តកំពតសរុបចំនួន ៦៥ នាក់។

បន្ទាប់ពីស្តាប់នូវរ​បាយការណ៍ស្វាគមន៍របស់អង្គភាពរួចមក លោក សេង សេរីបុត្រ អភិបាលរង​ខេត្តកំ​ពត ក៏បានលើកឡើងពីវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ-ចិត្ត កម្លាំងស្មារតី ការលះបង់ខ្ពស់របស់អង្គភាព ពិសេសមន្ត្រីពន្ធនាគារក្នុង​ខេត្តកំពតទាំងមូលដែល​កន្លងមកបានបំ​ពេញ​កាតព្វកិច្ចបានល្អប្រសើរ។

ជាមួយនឹងឱកា​សនោះដែរ លោកឧត្តមអគ្គានុរក្សថ្នាក់កេខ១ ម៉ៅ ណំ ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំពង្រឹង និងអនុវត្តការងារបាន​ល្អប្រសើរពីសំណាក់​មន្ត្រីពន្ធនាគារ​គ្រប់​ជាន់ថ្នាក់ និងការយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចបានយ៉ាងល្អ ដោយធ្វើឱ្យអង្គភា​ពមានភា​ពរីក​ចម្រើនជាបន្តបន្ទាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2648 នាក់
ម្សិលមិញ :
3167 នាក់
សប្តាហ៍នេះ :
54181 នាក់
ខែនេះ :
280558 នាក់
3 ខែនេះ :
651833 នាក់
សរុប :
13932798 នាក់