ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អគ្គីភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋអ​ស់ចំនួន០៥ខ្នង នៅស្រុកស្វាយអន្ទរ ដោយសារឆ្លងចរន្តអគ្គិសនី
Tue,17 March 2020 (Time 09:03 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 467នាក់)


ខេត្តព្រៃវែង៖ដោយសា​រឆ្លងចរន្តអគ្គីសនី បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នង ត្រូវអគ្គីភ័យឆាប​ឆេះ​អស់ទាំងស្រុង កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខវត្តខ្យោកកណ្តាល ស្ថិត​នៅក្នុងភូមិខ្យោកកណ្តាល ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះដែលរងការឆាបឆេះអស់ទាំងស្រុងនោះទី១៖ ឈ្មោះ ឈុំ សាខន ភេទស្រី អាយុ៤៤ឆ្នាំ ផ្ទះមានទំហំ៧ម៉ែត្រគុណ១២ម៉ែត្រ ជញ្ជាំងឈើ ដំបូលប្រក់ក្បឿង (ខូច​ខាតទាំងស្រុង) ឆេះស្រូវអស់១០តោន,ប្រេងម៉ាស្សូត២០កាន, ម៉ូតូគប់ C50 ០១គ្រឿង,ម៉ាស៊ីនបូម​ទឹក០១គ្រឿង,ទូរទឹកកក ០១គ្រឿង,ធុងបាស០២,ខោ អាវ មួយចំនួន និងទូរទស្សន៍០១​(ផ្ទះដើម​ហេតុ)​។
ផ្ទះទី២៖ ម្ចាស់​ឈ្មោះ ធា កូលាប ភេទស្រី អាយុ៥១ឆ្នាំ មានទំហំ៦ម៉ែត្រគុណ១២ម៉ែត្រ ជញ្ជាំងឈើ ដំបូលប្រក់ក្បឿង (ខូចខាតទាំងស្រុង) ឆេះលុយអស់ចំនួន២លានរៀល និង២,០០០ដុល្លារ, មាស៤​ជី,ប្លង់ដី និងសៀវភៅធនាគារ,ខោអាវមួយចំនួន និងទូរទស្សន៍០១គ្រឿង។
ផ្ទះទី៣៖ម្ចាស់ឈ្មោះ តុង សាវណ្ណ ភេទស្រីអាយុ៥៣ឆ្នាំ មានទំហំ៥គុណ៧ម៉ែត្រ ជញ្ជាំងស្លឹកដំ​បូល​ប្រក់សង្កសី (ខូចខាតទាំងស្រុង) ឆេះមាសអស់១១ជី,ផ្លាកទី៩.៥ជី,លុយ៣លាន។
ផ្ទះទី៤៖ ម្ចា​ស់ឈ្មោះ ស្រ៊ា ភា ប្តីប្រពន្ធ អាយុ៥៣ឆ្នាំ មានទំហំ៦គុណ១២ម៉ែត្រ ជញ្ជាំងឈើ ដំបូល​ប្រក់ក្បឿងក្បាច់ (ខូចខាតទាំងស្រុង) ឆេះមាសអស់៥ជី,ម៉ូតូ០២គ្រឿង,លុយ៣លាន។
ផ្ទះទី៥៖​ម្ចាស់ឈ្មោះ មីង យន ភេទស្រី អាយុ៨០ឆ្នាំ មានទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ ជញ្ជាំងឈើ ដំបូ​ល​ប្រក់ស័ង្កសី (ផ្ទះទុកចោលគ្មានមនុស្សរស់នៅ (ខូចខាតទាំងស្រុង) គ្មានសម្ភារះ។  

នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿង និងប្រើទឹក​អ​ស់​ចំនួន៥រថយន្តទើបរលត់ជាស្ថាពរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1913 នាក់
ម្សិលមិញ :
3167 នាក់
សប្តាហ៍នេះ :
53446 នាក់
ខែនេះ :
279823 នាក់
3 ខែនេះ :
651098 នាក់
សរុប :
13932063 នាក់