ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
គណៈប្រតិភូរបស់គណៈកម្មការ​ទី៣ នៃរដ្ឋស​ភាបានជួបប្រជុំពិភាក្សាការងារ និងសិក្សាឈ្វេងយល់ ជាមួយរដ្ឋបាលខេត្តស្វាយរៀង
Tue,17 March 2020 (Time 06:28 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 420នាក់)


ខេត្តស្វាយរៀង៖នារសៀលថ្ងៃចន្ទ ៨​កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ​ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈ អភិបាលខេត្ត បានទទួល​ជួបប្រជុំពិ​ភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា ដើម្បីសិក្សាឈ្វេង​យល់ពីស​កម្ម​ភាពការងារ និងបញ្ហាប្រឈម នានានៅក្នុងខេត្ត  ដែលកិច្ចប្រជុំនេះ​ដឹកនាំដោយឯកឧត្តម ជា វ៉ាន់​ដេត ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ។ 

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំនន្ទីរអាគារ"ខ" សាលាខេត្តស្វាយរៀង ដោយមានការអញ្ជើញ​ចូល​រួមពីឯកឧត្តម លោកជំទាវតំណាងរាស្ត្រ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិករាជរដ្ឋាភិ​បាល តំណាងក្រសួងពាក់ព័ន្ធនានា ឯកឧត្តមអភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ និង​មន្រ្តី​ជំនាញក្នុងរចនាសម្ព័ន្ធសាលាខេត្តស្វាយរៀងផងដែរ។

ក្នុងឱកាសនោះដែរឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្តស្វាយរៀង បានមានប្រ​សាសន៍​លើកឡើងអំពីបញ្ហាប្រឈមមួយចំនួន និងវឌ្ឍន៍ភាពការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រដ្ឋបាលខេត្ត​បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ ជាច្រើនដោយយ​កចិត្តទុកដាក់ទៅលើបញ្ហា​សំខាន់ៗរួមមាន ពង្រឹងសុខសន្តិភាពឱ្យបានរឹងមាំ ពង្រឹងពង្រីកវិសាលភាព នៃការអភិវឌ្ឍ​ហេដ្ឋារ​ចនា​សម្ពន្ធរូបវ័ន លើកកម្ពស់ប្រជាធិបតេយ្យ ការពារបូរណភាពទឹកដី ការពារសន្តិសុខ សណ្តាប់​ធ្នាប់តាមព្រំដែន មានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ការទាក់ទាញវិនិយោគគិន និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់ផងដែរថា គណៈកម្មាការទី៣នៃរដ្ឋសភាមា​នភារកិច្ចទទួល​ខុសត្រូវលើការងារ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ដូចនេះ​ក្នុងនា​មគណ:កម្មការទី៣ នៃរដ្ឋសភាជាតិ និងនាំយករាល់សំណូមពររបស់មន្ទី​រជំនាញជួយនិង​អន្តរាគមន៍ធ្វើការសម្របសម្រួលដោះស្រាយរវាងថ្នាក់មូលដ្ឋានទៅថ្នាក់ជាតិដើម្បីជួយដោះស្រាយបញ្ហាប្រឈមទាំង ឡាយណាដែលអាចធ្វើទៅបាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2383 នាក់
ម្សិលមិញ :
3167 នាក់
សប្តាហ៍នេះ :
53916 នាក់
ខែនេះ :
280293 នាក់
3 ខែនេះ :
651568 នាក់
សរុប :
13932533 នាក់