ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
នាំគ្នា​ទៅលេង​ទឹក​រណ្តៅ​ដី​ ខាងក្រោយ​ភូមិ ​លង់​ស្លាប់ យ៉ាងអាណោចអធម
Tue,17 March 2020 (Time 05:45 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 456នាក់)


រាជធានីភ្នំពេញ​៖ក្មេងប្រុស​២​នាក់​បងប្អូន​ជីដូនមួយ​ បាននាំគ្នា​ទៅលេង​ទឹក​រណ្តៅ​ដី​ខាងក្រោយ​ភូមិ​ បណ្តាលឱ្យលង់​ស្លាប់​ទាំង​២​នាក់ ​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ​ថ្ងៃទី​១៦​ ខែមីនា​ ឆ្នាំ​២០២០ នៅចំណុច​រណ្តៅ​ដី​មានទឹក​មួយកន្លែង​ខាងកើត​ ភូមិ​សំរោង​កណ្តាល​ សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានីភ្នំពេញ។​

​សព​ក្មេងប្រុស​ទាំង​២​នាក់​ទី​១​-ឈ្មោះ​ ឆេង ភា​និ​ត​ អាយុ​៧​ឆ្នាំ មាន​ឪពុក​ឈ្មោះ​ មឿង ឆេង​ អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​ និង​ម្តាយ​ឈ្មោះ​ឡូញ សារិន​ អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មការិនី​។
ទី​២​ឈ្មោះ ស៊ុយ ប៊ុន​ថេ​ង​ អាយុ​៦​ឆ្នាំ មាន​ឪពុក​ឈ្មោះ​ សាំង វុទ្ធី​អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​ និង​ម្តាយ​ឈ្មោះ​ មឿង សុខ​គា​ អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មការិនី​។អ្នក​ទាំងអស់គ្នា​ស្នាក់នៅ​ភូមិ​សំរោង​កណ្តាល​ សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុន​ពេល​កើតហេតុ​ស្ត្រី​ជា​ម្តាយ​ក្មេងរងគ្រោះ​ឈ្មោះ​ ឆេង​ ភា​និ​ត​ បាន​បាត់​កូន​ និង​ក្មួយ​ក៏​ឆោឡោ​ប្រាប់​បងប្អូន​សាច់ញាតិ​ឱ្យជួយ​រក​ ហើយ​ក្រុម​សាច់ញាតិ​ក៏​ចេញ​ដើររក​ក្មេង​ទាំងពីរ​នាក់​នោះ​ លុះ​មកដល់​រណ្តៅ​ដី​មួយកន្លែង​នៅ​ខាងកើត​ភូមិ​ ក៏​ប្រទះឃើញ​ខោអាវ​ និង​ស្បែកជើង​ពីរ​គូរ​បស់​ក្មេង​ទាំងពីរ​ មានការសង្ស័យក៏ចុះរាវរកក៏ប្រទះឃើញ។

បច្ចុប្បន្នក្មេងរងគ្រោះទាំង២នាក់ ត្រូវបានឪពុកម្តាយនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2335 នាក់
ម្សិលមិញ :
3167 នាក់
សប្តាហ៍នេះ :
53868 នាក់
ខែនេះ :
280245 នាក់
3 ខែនេះ :
651520 នាក់
សរុប :
13932485 នាក់