ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ល្បែងឆ្នោតយួន/ឆ្នោតថៃ កំពុងរីកដុះដាលដូចផ្សិត ចំនែកឯសមត្ថកិច្ចវិញមិនដែលឃើញចេញមុខបង្រ្កាបម្តងណាឡើយ
Mon,16 March 2020 (Time 03:20 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 580នាក់)


ខេត្តបន្ទាយមានជ័យ: ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត បានធ្វើការរិះគន់យ៉ាងចំៗថា ល្បែងកន្ទុយលេខ មានឆ្នោតយួន ឆ្នោតថៃ ឃើញមានកូនកញ្ចែង បានដាក់តាំងតុកត់លេខឆ្នោត ដូចដាក់តាំងលក់នំចំណីតាមផ្សារទៅហើយ ក៏ប៉ុន្តែមិនដែលឃើញសមត្ថកិច្ចក្នុងក្រុងប៉ោយប៉ែតធ្វើការបង្រ្កាបម្តងណាឡើយ។ តើគោលការណ៍៩ចំនុចរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីភូមិ/ឃុំមានសុវត្តិភាពដែលតែងតែឃើញសមត្ថកិច្ចចុះធ្វើការនែនាំដល់ប្រជាពលរដ្ឋនោះបាត់ទៅណាអស់ហើយ? ចុះហេតុអ្វីនែនាំគេបានតែមិនអនុវត្តន៍ខ្លួនឯងយ៉ាងដូច្នេះ? ឬមួយសង្ងំចាំទទួលលាភសក្ការះពីក្រុមអ្នកលក់ឆ្នោតទាំងនោះទេដឹង ទើបភ្លេចអនុវត្តន៍តាមគោលការ៩ចំនុចដើម្បីភូមិ/ឃុំមានសុវត្ថិភាពរបស់សម្តេចតេជោ យ៉ាងដូច្នេះ ?

ប្រជាពលរដ្ឋបានបន្តថា សព្វថ្ងៃនេះល្បែង កន្ទុយលេខគឺកំពុងរីកដុះដាលពេញក្រុងប៉ោយប៉ែត មិនថានៅចំនុចណានោះទេ គ្រាន់តែឈានជើងដើរ១ជំហានក៏ឃើញមានកន្លែងកូនកញ្ចែងដាក់តុអង្គុយចាំ ប្រជាពលរដ្ឋមួយចំនួនដែលនិយមលេងល្បែងប្រភេទនេះមកទិញដែរ។ ពលរដ្ឋបន្តថា សព្វថ្ងៃនេះល្បែងកន្ទុយលេខបានដាក់តាំងតុអង្គុយលក់ពេញផ្សារអគ្គថ្មី ផ្សារត្រី ផ្សាររ៉ាថ្មី ផ្សារកណ្តាល និងតាមផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួនថែមទៀតផង។ ដែលស្ថិតក្នុងភូមិនានា នៅក្នុងក្រុងប៉ោយប៉ែតផងដែរ តាមការសង្កេតឃើញជាក់ស្តែងថា បើនិយាយចំពោះឆ្នោតយួនវិញគឺមានបើកលក់ជារៀងរាល់ថ្ងៃតែម្តង រីឯឆ្នោតថៃ (១ខែបើកលក់២ដង) គឺនៅពាក់កណ្តាលខែត្រូវនិងថ្ងៃទី១៦ ហើយដាច់ខែត្រូវនិងថ្ងៃទី១។ បើនិយាយតាមភាពជាក់ស្តែង គឺឲ្យតែដល់ថ្ងៃឆ្នោតថៃ មានចំនួនមនុស្សទៅទិញច្រើនជាង ទិញឆ្នោតយួន មានអ្នកខ្លះងុបងល់និងល្បែងកន្ទុយលេខនេះ។ បានចំនាយដើមទុនទិញវាក្នុងម្តងៗ រាប់ពាន់រាប់មុឺនបាត(លុយថៃ)ក៏មានដែរ។

បើតាមប្រភពពីអ្នកលក់បានឲ្យដឹងថា មានកូនកញ្ចែងជាច្រើននាក់ដែលលក់តាមទីកន្លែងផ្សេងៗគ្នានោះ គឺលក់អោយថៅកែឆ្នោតដែលមានរហ័សនាមថា (មេ០៨ មេ០៩ សុំលាក់ឈ្មោះសិន )ហើយនិងមេផ្សេងទៀតផងដែរ។ ប្រភពបន្តថា ថៅកែដែលពួកគេនាំគ្នាហៅ មេ០៨ មេ០៩នោះគឺសុទ្ធតែជាសមត្ថកិច្ច។

ទន្ទឹមនិងបញ្ហាដូចខាងលើខាងសារព័ត៌មានយើងក៏បានសង្កេតឃើញថា មានអ្នកលក់ឆ្នោតមួយចំនួនតូច គឺអាងកូន អាងក្មួយ ឬអាងប្តីជាសមត្ថកិច្ច បានបើកកន្លែងលក់ឆ្នោតយ៉ាងចំហរមិនញញើតកោតក្រែង និងច្បាប់បន្តិចសោះ។ ចំនែកឯទីតាំងលក់ឆ្នោតយួន-ថៃ មួយកន្លែងត្រូវបានសារព័ត៌មានយើងតាមដានឲ្យដឹងយ៉ាងច្បាស់ថា ត្រូវជាជាឪពុកម្តាយក្មេករបស់នគរបាលម្នាក់នៃអធិការដ្ឋានក្រុងប៉ោយប៉ែតតែម្តង ហើយមន្ត្រីនគរបាលម្នាក់នោះទទួលបន្ទុកផ្នែកចរាចរណ៍។ ទីតាំងលក់ឆ្នោតរបស់ឪពុកម្តាយក្មេករបស់នគរបាលម្នាក់នោះនៅខាងជើងផ្ទះសំណាក់លីហូវ ចម្ងាយប្រហែល(៥០ម៉ែត) ជាងខាងជើងសាលាភាអង្គេសហេឡូប្រហែល (២០ម៉ែត) ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត/ក្រុងប៉ោយប៉ែត។

បញ្ហាល្បែងសុីសងមិនថាតែល្បែងកន្ទុយលេខនោះទេ សារព័ត៌មានយើងក៏បានសង្កេតឃើញថា ល្បែងបៀ អាប៉ោង ស្ទើតែពេញក្រុងប៉ោយប៉ែតអស់ទៅហើយ ចំនែកឯសមត្ថកិច្ចក្នុងក្រុងប៉ោយប៉ែតក៏មិនដែលឃើញចេញមុខបង្រ្កាបម្តងណាឡើយ។


ចំពោះបញ្ហាមួយនេះសារព័ត៌មានយើង និងប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែតសង្ឃឹមថាលោក វរសេនីយ៍ឯក ធិន សុិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត និងលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោក នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងចង្អុលបង្ហាញក៏ដូចជាដឹកនាំកំលាំងចុះបង្រ្កាបទីតាំងល្បែង កន្ទុយលេខ(ឆ្នោតយួន/ថៃមួយនេះ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សង្គមជាក់ជាមិនខាន។

ហើយពលរដ្ឋក៏សង្ឃឹមថា លោកស្នងការខេត្ត និង កងកំលាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងអាចធ្វើការស៊ើបអង្កេតស្វែងរកមុខសមត្ថកិច្ចដែលកំពុងឃុបឃិត ចាំការពារ និងដាក់ដើមទុនជាមួយក្រុមល្បែង យកទៅចាត់ការតាមនីតិវិធីនៃកងកំលាំងបានឆាប់នេះផងដែរ ។

សូមបញ្ជាក់ថា សារព័ត៌មានយើងធ្វើការចុះផ្សាយនេះក្នុងន័យស្ថាបនាដោយយោងទៅប្រភព និង តាមរូបភាពជាក់ស្តែងតែប៉ុណ្ណោះ មិនមានចេតនាជាន់បន្លិច បំភ្លើសមូលបង្កាច់ទៅលើស្ថាប័នណា រឺ បុគ្គលណាម្នាក់ឡើយ។ ដូច្នេះប្រសិនឯកឧត្តម លោកជំទាវ លោកឧកញ៉ា រឺសាមីខ្លួនគិតថាមិនពិតដូចការចុះផ្សាយ សូមទំនាក់ទំនងតាមរយ:លេខ 012529099 ដើម្បីធ្វើការកែតម្រូវ៕ ដោយ:វេន ប្រុស ហៅ ច័ន្ធ។

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2735 នាក់
ម្សិលមិញ :
3167 នាក់
សប្តាហ៍នេះ :
54268 នាក់
ខែនេះ :
280645 នាក់
3 ខែនេះ :
651920 នាក់
សរុប :
13932885 នាក់