សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមមប្រឹក្សា ឃុំសង្កាត់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖មកដល់ពេលនេះ អ្វីដែលយើងបង្កើតឡើងគឺសន្តិភាព និង ឯកភាពជាតិជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។សន្តិភាពលើដែនដីដែលធ្លាប់មានសង្គ្រាម ហើយក៏បានប្រែក្លាយទៅជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងរីកចម្រើន។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំសង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តបាត់ដំបងចំនួន២,៣០០នាក់ ក្នុងនោះមានសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំង១៤ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង១០២ ព្រមទាំងនាយកសាលាបឋមសិក្សានៅទូទាំងខេត្តផងដែរ។
ពិធីសំណេះសំណាលនេះគឺធ្វើឡើង នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ស្របពេលដែល សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញមកចូលរួមនៅក្នុងពិធីបុណ្យទន្លេខេត្តបាត់ដំបងដែលប្រព្រឹត្តិទៅចាប់ពីល្ងាចថ្ងៃទី១៤-១៥ ខែមីនា។
ក្នុងឱកាសនោះដែរ សម្តេចតេជោ បានមានប្រសាន៍ជម្រាបអំពីស្ថានភាពជម្ងឺឆ្លងកូវីដ១៩ នាពេលបច្ចុប្បន្ន អង្គការសុខភាពពិភពលោកបានប្រកាសថា អឺរ៉ុបការគឺជាមជ្ឈមណ្ឌល នៃការផ្ទុះជំងឺឆ្លងកូវីដ១៩ ហើយស្ថានភាពនៃកូវីដ១៩នេះ បានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ហើយមិនមែនត្រឹមតែការប៉ះពាល់សេដ្ឋកិច្ចទេ គឺធ្វើអោយប៉ះពាល់ដល់គម្លាតយោបាយរវាងប្រទេស និងប្រទេសទៀតផង។ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ពីប្រទេសដែលកំពុងមានជំងឺឆ្លងដ៏គំហុគនេះ ក្រសួងសុខាភិបាលកម្ពុជាបានដាក់ការហាមឃាត់ប្រទេសចំនួន០៥មិនអោយឆ្លងចូលកម្ពុជាចំនួន៣០ថ្ងៃគិតចាប់ពីថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២០ គឺរួមមាន ១)សហរដ្ឋអាមេរិក ២)បារាំង ៣)អាល្លឺម៉ង់ ៤)អេស្ប៉ាញ និងអ៊ី៥)ប្រទេសអ៊ីតាលី។
សម្ដេចតេជោ បានលើកឡើងពីការគាំទ្ររបស់មិត្តចិនដល់កម្ពុជាក្នុងស្ថានភាពដ៏លំបាកនេះ ដែលមកដល់ពេលនេះមានកុងតឺណ័រជាង ១០០០ ដែលផ្ទុកវត្ថុធាតុដើមបានចូលមកផ្គត់ផ្គង់រោងចក្រនៅកម្ពុជាហើយ៕