រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពីការទប់ស្កាត់ និងបង្ការ នៃការឆ្លងជំងឺ COVID-19
ខេត្តបន្ទាយមានជ័យ៖នារសៀលថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការទប់ស្កាត់ និងបង្ការនៃការឆ្លងជំងឺ COVID-19។
ពិធីនេះបានធ្វើឡើង នៅសាលប្រជុំធំសាលាខេត្តបន្ទាមានជ័យ ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាព មេបញ្ជាការរង កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង ស្រុកទាំង៩ មន្ត្រីបច្ចេកទេសសុខាភិបាល លោកគ្រូ អ្នកគ្រូ តំណាងយុវនិស្សិត តយបជ យុវជនសសយក និងយុវជនកាយរឹទ្ធិផងដែរ។
ក្នុងនោះដែរក៏មានប្រដាប់វាស់កម្តៅចំនួន៩០ ម៉ាស៥០.០០០ សម្រាប់ចែកជូននៅតាមសាលារៀន និងច្រកព្រំដែនក្នុងខេត្តបន្ទាយមានជ័យ និងបន្តផ្សព្វផ្សាយពីការប្រើប្រាស់ប្រដាប់វាស់កម្តៅ ការប្រើម៉ាស របៀបការពារពីជំងឺឆ្លង COVID-19 នៅគ្រប់សាលារៀន និងផ្សារលក់ដូរក្នុងខេត្តបន្ទាយមានជ័យផងដែរ៕