អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈអភិបាលប្រចាំខែ កុម្ភៈ ឆ្នាំ២០២០
ខេត្តកែប៖ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត នៅព្រឹកថ្ងៃចន្ទ ៩កើត ខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាខេត្ត។
សមាសភាពដែលអញ្ជើញចូលរួម រួមមាន៖លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្តសរុបចំនួន៨៧នាក់។
របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖
១.ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។
២.ពិនិត្យពិភាក្សាលើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការប្រចាំខែកុម្ភៈឆ្នាំ២០២០។
៣.ពិនិត្យពិភាក្សាលើសេចក្តីសម្រេចស្តីពីការកែសម្រួល និងរៀបចំឡើងវិញនូវសមាសភាពគណៈកម្មការរៀបចំគម្រោងខេត្តឆ្នាំ២០២០។
៤.ពិនិត្យពិភាក្សាលើលទ្ធផលសម្រេចបានក្នុងការឆ្លើយតប នឹងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពតឆ្នាំ២០១៩ ។
៥.សេចក្តីរាយការណ៍អំពីលទ្ធផលនៃការត្រៀមរៀបចំខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយែនឌ័រ” ។
៦.សេចក្តីរាយការណ៍អំពីលទ្ធផល នៃការត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០។
៧.ពិនិត្យលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបង្កើតគណៈកម្មការ អនុគណៈកម្មការកំពតសង្គ្រាន្តឆ្នាំ២០២០ ។
៨.សេចក្តីរាយការណ៍អំពីការត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ជាផ្លូវការនូវគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន នៅរមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សបូកគោ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០។
៩.របាយការណ៍លទ្ធផលសិក្ខាសាលាបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅសកម្មភាពឆ្នាំ២០២០ នៃការអនុវត្តការងារច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។
១០.សេចក្តីផ្សេងៗ៖
- ផ្សព្វផ្សាយលិខិតរបស់ក្រសួងមហាផ្ទៃលេខ៤៤៧ សជណ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីលទ្ធផលនៃការចុះតាមដានត្រួតពិនិត្យ និងវាយតម្លៃលើប្រព័ន្ធគ្រប់គ្រងកិច្ចការរដ្ឋបាលខេត្តកំពត ក្នុងការិយបរិច្ឆេទឆ្នាំ២០១៨ ។
- ការចូលរួមយោបល់របស់សមាជិក សមាជិកាអង្គប្រជុំ៕