ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
រដ្ឋបាលខេត្ត​សៀមរាប បើក​កិច្ចប្រជុំសាមញ្ញ​លើកទី១០ របស់ក្រុមប្រឹក្សាខេត្តសៀម​រាបអាណត្តិទី៣ ក្រោមអ​ធិបតីភាព​ឯកឧត្តម អ៊ឹ​ង ហឿន ប្រធានក្រុមប្រឹក្សា​ខេត្ត
Thu,12 March 2020 (Time 02:14 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 494នាក់)


ខេត្តសៀមរាប៖នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម អ៊ឹ​ង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង​ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុង​កិច្ចប្រ​ជុំ​សា​មញ្ញ​លើកទី១០ របស់ក្រុមប្រឹក្សា​ខេត្តសៀមរាបអាណត្តិទី៣។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត អភិបាលរងក្រុង មន្ទីរ អង្គភា​ពជុំវិញ​ខេត្តសរុប៨៥រូបផងដែរ។

ក្នុងកិច្ចប្រជុំ​សាមញ្ញលើក​ទី១០នេះ ឯកឧត្តម លោកជំ​ទាវសមាជិក​ក្រុមប្រឹក្សាខេត្តក៏បានលើក​ឡើងនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួនជាអាទិ៍ អគារសិក្សា​នៅសាលាបឋម​សិក្សាសៀង​ណាំ​សណ្តាន់ សោភ័​ណបណ្តោយដងផ្លូវ និងគ្រឹះស្ថានឯកជនសាធារណៈនានាក្នុងក្រុង គំនូសច​រាចរណ៍ សណ្តាប់ធ្នា​ប់នៅជុំវិញរបងមន្ទីរបង្អែក​ខេត្ត បរិស្ថាននៅភ្នំគូលែន និងក្នុងក្រុង ការរំលោភដី​ចំណីប្រឡាយ​របស់ក្រុមហ៊ុនដីឡូតិ៍ ការយឺ​តយ៉ាវក្នុងការស្ថា​បនាផ្លូវក្រវាត់ក្រុង និងបញ្ហា​ការជីករ​ណ្តៅដី​(គ្មានរបងហំព័ន្ធ)​។

ក្នុងនោះដែរ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ក៏បានអនុញ្ញាតជូនលោក ប្រ​ធាន​មន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីធ្វើកា​របំភ្លឺជូនអង្គប្រជុំផ​ងដែរ។ក្រោយពីការបំភ្លឺរបស់មន្ទីរ អង្គភា​ព ឯកឧត្តម អភិបាលខេត្តក៏បាន​ជំរុញមន្ទីរ អង្គភាព​ពាក់ព័ន្ធទាំង​អស់ត្រូវ​យកចិត្តទុ​កដាក់ខ្ពស់​ក្នុងកា​រដោះ​ស្រាយរាល់ការលើក​ឡើងក្នុងអង្គប្រជុំនេះ។

ឯកឧត្តម អភិបាលក៏បានបញ្ជាក់បន្ថែមដល់អង្គប្រជុំថា ក្នុងឆ្នាំ២០២០នេះ អាជ្ញាធរខេត្តនិងអាជ្ញាធ​រក្រុងនឹ​ងរៀបចំប្លង់មេមួយ​សម្រាប់ការគ្រប់​គ្រងប្រព័ន្ធលូបង្ហូរទឹកក្នុងក្រុងសៀមរាប ដើម្បីងាយ​ស្រួលគ្រ​ប់គ្រង ក៏ដូចជាការសាង​សង់ផ្លូវអោយស្របទៅតាមបទដ្ឋាន។

ឯកឧ​ត្តម ក៏បានសង្កត់ធ្ងន់ផងដែរថា ក្នុងឆ្នាំ២០២០​នេះ គឺជាឆ្នាំដែលត្រូវអ​នុវត្តអភិក្រមទី៥(វះកាត់) ដល់​មន្ត្រីណា​ដែលមានភាពអសកម្ម ពិសេសមេឃុំ សង្កាត់ដែលតែងតែ​ធ្វើការបញ្ជាក់​លើឯក​សារការកា​ន់កាប់ដីធ្លីដែលគ្មាន មូលដ្ឋាន​ច្បាស់លា​ស់។ម្យ៉ាងទៀត មិនអនុញ្ញាត​ជាដាច់ខាត​រាល់សំណង់ណាដែលសាងសង់មុនការអនុញ្ញាត ហើយបើមាននឹងត្រូវវាយកំទិចចោលតែម្តង។

ជាមួយគ្នានេះ ឯកឧត្តម ប្រធានក្រុមប្រឹក្សា​ខេត្តក៏បានថ្លែងនូ​វអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះឯ​កឧត្តម អភិបាល​ខេត្ត ក៏ដូចជាមន្ទីរ អង្គភាពទាំង​អស់ដែលបាន​យកចិត្តទុក​ដាក់ក្នុង​ការដោះស្រាយ​រាល់បញ្ហាដែលបានលើកឡើងនេះ ព្រោះបញ្ហាទាំងនេះ គឺជាបញ្ហារ​បស់ប្រជាពលរដ្ឋ​ដែលតែង​តែលើកឡើង​ជាអន្លឺៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3112 នាក់
ម្សិលមិញ :
4635 នាក់
សប្តាហ៍នេះ :
52902 នាក់
ខែនេះ :
287064 នាក់
3 ខែនេះ :
654013 នាក់
សរុប :
13951486 នាក់