ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
កម្លាំនគរបាលខេត្តបាត់ដំបង ចុះបង្ក្រាបករណី ធ្វើចរាចរណ៍រូបិយវត្ថុ និងរូបិយប័ណ្ណក្លែងក្លាយ និងរក្សាទុកអាវុធខុសច្បាប់ (កាំបិតនិងដំបង)
Wed,11 March 2020 (Time 01:20 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 451នាក់)


ខេត្តបាត់ដំបង៖ដោយអនុវត្តតាម​ការណែនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នង​ការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោងជាង១១ លោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាប ស​ហការជាមួយកម្លាំងជំនាញចុះប្រតិបត្តិការ បង្ក្រាបករណី ធ្វើចរាចរណ៍រូបិយវត្ថុ និងរូបិយប័ណ្ណក្លែងក្លាយ និងរក្សាទុកអាវុធខុសច្បាប់( កាំបិត និងដំបង )និងឃាត់ខ្លួនជនស​ង្ស័យចំនួន៥នាក់ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិកម្មករ សង្កាត់​ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះរួមមាន៖
១-ឈ្មោះ សារ៉ម លី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង​ខេត្តបាត់ដំបង។
២-ឈ្មោះ យៀន រតនៈ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិកម្មករនសង្កាត់ស្វាយប៉ោ ក្រុងបាត់​ដំបង ខេត្តបាត់ដំបង។ 
៣-ឈ្មោះ សុប រ៉យ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។  
៤-ឈ្មោះ សាន់ សំខាន់ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
៥-ឈ្មោះ វ៉ាន់ វីរៈ ភេទប្រុស អាយុ២០​ឆ្នាំ មានទីលំនៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ 
   
វត្ថុតាងដកហូតរួមមាន៖ 
- ក្រដាសប្រាក់បាត១០០០បាត (ក្លែងក្លាយ)ចំនួន៣០សន្លឹក
- ក្រដាសប្រាក់បាត៥០០បាត ( ក្លែងក្លាយ )ចំនួន២៥សន្លឹក
- ក្រដាសប្រាក់បាត១០០បាត ( ក្លែងក្លាយ )ចំនួន១២សន្លឹក
- ក្រដាសប្រាក់បាត៥០បាត ( ក្លែងក្លាយ )ចំនួន១៥៦សន្លឹក 
- ក្រដាសប្រាក់ដុល្លា១០០ដុល្លារ ( ក្លែងក្លាយ )ចំនួន១៧សន្លឹក
- ក្រដាសប្រាក់ដុល្លារ៥០ដុល្លារ ( ក្លែងក្លាយ )ចំនួន៨សន្លឹក 
- ក្រដាសប្រាក់ដុល្លា២០ដុល្លា ( ក្លែងក្លាយ )ចំនួន២៣សន្លឹក 
- ក្រដាសប្រាក់ដុល្លារ១០ដុល្លារ ( ក្លែងក្លាយ )ចំនួន៨៧សន្លឹក
- ទូរស័ព្ទដៃចំនួន៧គ្រឿង
- ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១គ្រឿង
- ម្សៅក្រាមពណ៌ ស ចំនួន៧ថង់ 
- កូនថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន
- ដបសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន១
- កាំបិតកែច្នៃធ្វើអំពីដែកចំនួន៣ដើម
- ផ្លែ រណាងោង ចំនួន១
- ដំបងឈើមានដែកគោល រុំស្គុតពណ៌ខ្មៅចំនួន១ដើម
- ដំបងឈើចំនួន១ដើម 
- ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង 1N 6557
- ម៉ូតូមួយគ្រឿងម៉ាកហុងដា អ៊ែរប្លែត ពណ៌ខ្មៅទឹកក្រូចស៊េរីឆ្នាំ២០១០ពាក់ស្លាកលេខកណ្ដាល 1D 2646។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ត្រូវបានប្រគល់ឱ្យការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3175 នាក់
ម្សិលមិញ :
4635 នាក់
សប្តាហ៍នេះ :
52965 នាក់
ខែនេះ :
287127 នាក់
3 ខែនេះ :
654076 នាក់
សរុប :
13951549 នាក់