រដ្ឋសភានឹងបើកសម័យប្រជុំវិសាមញ្ញ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការប្តូឈ្មោះក្រសួងឧស្សាហកម្ម និងសេចក្តីព្រាងច្បាប់៥ផ្សេងទៀតនៅព្រឹកថ្ងៃទី១៣ មីនា ខាងមុខ
រាជធានីភ្នំពេញ៖នៅព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដែលជាលទ្ធផលកិច្ចប្រជុំបានអនុម័តបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ នៅព្រឹកថ្ងៃទី១៣ ខែមីនាខាងមុខនេះ។
សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ និងពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ចំនួន៦មាន៖
១-សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ។
២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីពីរ ស្តីពីវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលាយអាស៊ាន។
៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបី ស្តីពីវិសោធនកម្មកិច្ច ព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។
៤-សេចក្តីព្រាងច្បាប់ស្តីពីការ អនុម័តយល់ព្រមលើពិធិសារទី១ ធ្វើវិសោធនកម្មកិច្ច ព្រមព្រៀងស្តីពីពាណិជ្ជទំនិញអាស៊ាន។
៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
៦.សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពិការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម៕