ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
រថយន្តដឹកខ្សាច់និងថ្មរាប់សិបគ្រឿងកំពុងបើកគេចស្ថានីយ៍ថ្លឹងរថយន្តនៅភូមិកូនដំរីខណ:ដែលមន្ត្រីជំនាញមិនអើពើ.......
Sat,08 February 2020 (Time 03:19 PM)
ដោយ ៖ លោក ថុង ផាន់ណា (ចំនួនអ្នកអាន: 575នាក់)


(ខេត្តបន្ទាយមានជ័យ)

រថយន្តជាច្រើនគ្រឿងដឹកខ្សាច់និងថ្មសុទ្ធតែប្រភេទយីឌុបនៅលើផ្លូវជាតិលេខ 5 បានធ្វើសកម្មភាពបើកគេចស្ថានីយ៌ថ្លឹងរថយន្តនៅភូមិកូនដំរីសង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យក្នុងមួយថ្ងៃៗរាប់សិបគ្រឿង។ រថយន្តដឹកខ្សាច់ថ្មទាំងនេះមុនចូលដល់ក្រុងប៉ោយប៉ែតបានបើកវាងពីផ្លូវជាតិលេខ 5 ចំណុចព្រំប្រទល់ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត ដោយបើកតាមផ្លូវជាតិលេខ258Dលុះទៅដល់ផ្លូវបំបែកជាបួនក្នុងឃុំអូរបីជាន់ស្រុកអូរជ្រៅ(ចំណុចភ្លើងស្តុប)ទើបបត់ឡើងតាមផ្លូវជាតិ58ចូលក្រុងប៉ោយប៉ែតព្រោះផ្លូវទាំង2ខ្សែខាងលើនេះគ្មានស្ថានីយ៌ថ្លឹងរថយន្តនោះទេ។ ប្រភពថារថយន្តដឹកខ្សាច់ថ្មទាំងនេះមកពីខេត្តពោធិសាត់ហើយដឹកលើសទម្ងន់ដែលច្បាប់បានកំណត់ទៀតផង។ ប្រភពបន្តទៀតថាក្រុមរថយន្តដឹកខ្សាច់ថ្មខាងលើមិនហ៊ានបើកបរពេលថ្ងៃទេគឺចេញពីខេត្តពោធិសាត់វេលាទាំងយប់លុះជិតភ្លឺឡើងចូលដល់ក្រុងប៉ោយប៉ែតព្រោងព្រៀត។ ពាក់ព័ន្ធករណីនេះផងដែរពលរដ្ឋរិៈគន់ថាបើស្ថាប័នជំនាញមិនមានចាត់វិធានការធ្វើឲ្យផ្លូវជាតិនាៗនិងតាមបណ្ដាខេត្តដែលឆ្លងកាត់ក៌ដូចជាផ្លូវលំនៅក្រុងប៉ោយប៉ែតប្រាកដជាខូចខ្ទេចខ្ទីអស់ហើយនៅពេលខាងមុខជាក់ជាមិនខាន។ រឿងរ៉ាវខាងលើអង្គភាពគេហទំព័ររស្មីជាយដែនយើងបានខលទៅលោក ប៉ាល់សុមេដា ប្រធានស្ថានីយ៌ថ្លឹងរថយន្តកូនដំរីនៅរសៀលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ ២០២០ វេលាម៉ោង ២:៥០នាទី ខលចូល២ដងតែលោកមិនបានទទួលនោះទេ៕ មានភាគបន្ត

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7787 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
48772 នាក់
ខែនេះ :
249496 នាក់
3 ខែនេះ :
686508 នាក់
សរុប :
15520440 នាក់