ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
កិច្ចប្រជុំពិភាក្សាជុំវិញរឿងរក្សាទុកព្រៃឈើសហគមន៍ឆ្កែលូគឺមិនមែនឲ្យបំផ្លាញនោះទេ...! !
Sat,08 February 2020 (Time 12:30 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 521នាក់)


សៀមរាប៖ ថ្ងៃសុក្រ១៤កើត ខែមាឃ ឆ្នាំកុរ ព. ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែគុម្ភៈ ឆ្នាំ២០២០មានកិច្ចប្រជុំពិភាក្សាជុំវិញ រឿងកាយព្រំប្រទល់​ព្រៃសហគមន៍ឆ្កែលូ វត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ​ហ៊ុន សែន គូលេន៣១៧សៀមរាប និងក្រុមការងារ លោក ប្រាក់ ម៉ារីណា តំណាងមន្ទីរកសិកម្ម និងតំណាងរដ្ឋបាលព្រៃឈើរ ខេត្តសៀមរាប និងក្រុមការងារ លោកមេឃុំ លោកប្រធានសហគមន៍ និងប្រជាពលរដ្ឋប្រម៉ាណជិត១០០នាក់បានចូលរួម នៅបរិវេន្ត ព្រៃសហគមន៍ឆ្កែលូ ដែលមានផ្ទៃដីសរុបចំនួន៩៩ហិតាស្ថិតក្នុងភូមិក្រពើឃុំបាល័ង្គស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លទ្ធផលក្នុងកិច្ចប្រជុំពិភាគ្សានេះ ប្រជាពលរដ្ឋក្នុងសហគមន៍ បានឯកភាពគ្នាអោយ ឯកឧត្តម ពៅ ស៊ា និងក្រុមការងារ ដាក់គ្រឿងច័ក្រ ដើម្បីចុះកាយព្រំ ជុំវិញព្រៃសហគមន៍ឆ្កែលូ។ ក្នុងនោះពួកគាត់បានលើកឡើងថា៖​​ ពេលកន្លងមកសហគមន៍មិនមានលទ្ធភាពក្នុងការចំណាយដើម្បីកាយព្រុំនោះទេ ពេលនេះបានឯកឧត្តម ពៅ ស៊ា ចុះជួយយ៉ាងនេះពួកគាត់ពិតជាត្រេកអរខ្លាំងណាស់។

លោក ប្រាក់ ម៉ារីណា បានបញ្ជាក់ថា៖ កិច្ចប្រជុំពិភាគ្សានេះ លោកនិងរាយការណ៍ជូនលោកប្រធានមន្ទីរកសិកម្មខេត្តសៀមរាប និងសុំគោលការណ៍ ដើម្បីបញ្ជូនក្រុមការងារចុះមកកំណត់ចំណុចព្រុំ ក្នុងពេលឆាប់ៗនេះ លោកក៏បានស្នើរប្រធានសហគមន៍ និង ឯកឧត្តម ពៅ ស៊ា ដើម្បីត្រៀមក្រុមការងារ ចុះទៅកំណត់បន្ទាត់ព្រំដីព្រៃសហគមន៍ឆ្កែលូរួមគ្នា បន្ទាប់មក និងផ្តល់អោយ ឯកឧត្តម ពៅ ស៊ា ចាត់ក្រុមការងារដើម្បីចុះកាយព្រុំតែម្តង សូមបញ្ជាក់ថា៖ ( ការចំណាយទាំងស្រុងក្នុងការកាយព្រុំនេះ ឯកឧត្តម ពៅ ស៊ា ជាអ្នករាប់រង )។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា បានលើកឡើងថា យើងត្រូវចូលរួមការពារ ព្រៃសហគមន៍​​ ដើម្បីជាប្រយោជន៍រួម មិនដើម្បីជនណាម្នាក់ឡើយ ហើយការពារដើម្បីរក្សាទុកនូវអ្វីដែលយើងមាន ថែររក្សាព្រៃសហគមន៍អោយបានល្អកុំកាប់បំផ្លាញព្រៃ យើងត្រូវរកវិធីកែឆ្នៃ​​ ព្រៃសហគមន៍ ទៅជាតំបន់ដែលទាក់ទាញ ស្រូបយកភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ ដើម្បីបានចំណូលទ្រទ្រង់ជីវភាពបងប្អូនក្នុងសហគមន៍ ទប់ស្កាត់ការធ្វើរចំណាកស្រុក ចូលរួមលើកកំពស់ជីវភាពក្នុងគ្រួសារ រួមចំណែកជាមួយរាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា ព្រមទាំងរក្សាព្រៃឈើរបស់យើងទាំអស់គ្នា​អោយបានគង់វង្សព្រមទាំងចូលរួមដាំបំពេញបន្ថែម ការពារព្រៃសហគមន៍ដើម្បីរក្សាទុកព្រៃឈើ មិនមែនការពារដើម្បីបំផ្លាញព្រៃសហគមន៍
នោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9060 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
50045 នាក់
ខែនេះ :
250769 នាក់
3 ខែនេះ :
687781 នាក់
សរុប :
15521713 នាក់