ពិតជាសាហាវណាស់ កូនប្រុសសម្លាប់ម្តាយបង្កើត រួចញាត់ចូលក្នុងធុងទឹកកក ព្រោះតែខ្លាចធ្លាយរឿងអាស្រូវរបស់ខ្លួន
ប្រទេសថៃ៖ដោយសារតែម្តាយបានដឹងពីរឿងអាស្រូវរបស់ខ្លួន ពាក់ពន្ធ័ទៅនឹងត្រីឆ្តោស៊ីកូនឯ ក៏បានសម្លាប់ម្តាយបង្កើតរបស់ខ្លួន រួចញាត់ចូលក្នុងធុងទឹកកក បំបិតមាត់យ៉ាងសាហាវព្រៃផ្សៃបំផុត។
បើយោងតាមការចុះផ្សាយរបស់គេហទំព័រ ថៃរ៉ាត់ បានបញ្ជាក់ថា ស្ត្រីដែលជាជនជាតិថៃ ត្រូវបានកូនតិរិច្ឆានសម្លាប់យ៉ាងសាហាវព្រៃផ្សៃដោយភ្លាស់សាច់ ដាក់ក្លាសេក្នុងធុងទឹកកក បន្ទាប់ពីស្ត្រីដែលត្រូវជាម្តាយឃាតករ បានដឹងរឿងអាស្រូវរបស់កូនប្រុសនោះ ហើយមានបំណងថានឹងទៅប្តឹងតម្រួតឱ្យធ្វើការតាមផ្លូវច្បាប់។នៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២០ តម្រួតថៃនៃអធិការដ្ឋាន ស្រុកវៀងប៉ាប៉ៅក្នុងខេត្ត ឈៀងរ៉ាយបានទទួលព័ត៌មានថា មានការប្រទះឃើញសាច់មនុស្សដែលត្រូវបានគេភ្លាស់ដាក់ ចូលក្លាសេក្នុងធុងទឹកកកចំនួន២ ស្ថិតក្នុងផ្ទះផ្ទាល់ដីមួយកន្លែងលេខ៤៧៦/១ក្នុងភូមិ១ ឃុំវៀង ស្រុកវៀងប៉ាប៉ៅ ខេត្តឈៀងរ៉ាយ ប្រទេសថៃ។
ក្រោយពីបានទទួលព័ត៌មាននេះភ្លាមក្រុមតម្រួតថៃបានចេញប្រតិបត្តិការទៅកាន់ចំណុចខាងលើ ដោយបានសង្គេតឃើញថាធុងទឹកកកទាំង២ ត្រូវបានគេដាក់នៅខាងក្រោយផ្ទះ ដោយក្នុងនោះមាន សាច់មនុស្សជាច្រើនដុំ ដែលត្រូវបានគេភ្លាស់យ៉ាងស្អាត ដាក់តម្រៀបក្នុងបាតធុង និងមានដាក់ទឹកកកពីលើយ៉ាងត្រឹមត្រូវ។ភ្លាមៗ ក្រោយពីបានស្រាវជ្រាវតាមរយៈអាជ្ញាធរឃុំ ដែលបានផ្តល់ព័ត៌មានទើបដឹងថា មនុស្សដែលត្រូវគេសម្លាប់នោះមានឈ្មោះ អរុណី ឆុនសាប់ ភេទស្រី អាយុ៥៦ ឆ្នាំ រស់នៅទីតាំងកើតហេតុខាងលើ។
រីឯឃាតករ គឺជាកូនប្រុសបង្កើតដែលមានឈ្មោះ ភាគិន មហាសាប់ អាយុ៣៤ឆ្នាំ មានតួនាទី ជាជំនួយការឃុំ នៅក្នុងតំបន់កើតហេតុ ថែមទៀតផង។
ក្រោយពីសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យរូបនេះបានចូលខ្លួនទៅសារភាពនៅចំពោះមុខអាជ្ញាធរឃុំដែលជាកន្លែងធ្វើការរបស់គេ។នៅចំពោះមុខតម្រួត ឃាតកររូបនេះបានសារភាពថាខ្លួនពិតជា បានសម្លាប់ម្តាយ បង្កើតរបស់ខ្លួនយ៉ាងពិតប្រាកដដោយសារតែម្តាយបានដឹងរឿងអាស្រូវរបស់ខ្លួនហើយគម្រាមថា នឹងទៅប្តឹងសមត្ថកិច្ចទើបទ្រាំមិនបានខ្លួនក៏សម្រេចចិត្តសម្លាប់តែម្តង ដោយបានភ្លាស់សាច់ ដាក់ក្លាសេក្នុង ធុងទឹកកកចំនួន២ នៅខាងក្រោយផ្ទះចំណែកឆ្អឹង និងក្បាលខ្លួនបានយកទៅកប់ដីនៅឯជាយ ព្រៃខាងក្រោយភូមិជិតផ្លូវទៅសាយប្រាង។
ឃាតករបានសារភាពបន្តថា រឿងអាស្រូវដែលម្តាយបានដឹងនោះគឺរឿង ដែលខ្លួនបានទាក់ទងរួមមេត្រី ជាមួយនឹងកូនស្រីបង្កើតរបស់ខ្លួនដែលទើបតែមាន អាយុ១៥ឆ្នាំហើយត្រូវ បានម្តាយដឹងដោយសារ តែខ្លាចបែកការណ៍ផងនិងខ្លាចម្តាយទៅប្តឹងតម្រួតផងខ្លួនក៏រកវិធីសម្លាប់ម្តាយតែម្តង ។
ក្រយពីឃាត់ខ្លួនសមត្ថកិច្ចថៃ បាននាំឃាតកររូបនេះទៅគាស់យកឆ្អឹង និងក្បាលរបស់ម្តាយមកពិនិត្យ ហើយក៏នាំកូនស្រីរួមជាមួយនិងគ្រួសារទាំងមូលទៅស្ថានីយ៍តម្រួត ដើម្បីសាកសួរផងដែរជុំវិញរឿងអាស្រូវ ដែលជាដើមចមរហូតឈានដល់ការសម្លាប់ម្តាយបែបនេះ៕