លោករ៉ម សាវី តំណាងឲ្យព្រះគ្រូចៅអធិការវត្ត ខេមរៈភូមិន្ទរស្មីសាមគ្គី អំពាវនាវដល់សប្បុរសជនជួយឧបត្ថម្ភ ដល់វត្តដាច់ស្រយាលកំពុងខ្វះខាត
ខេត្តសៀមរាប៖ដោយសារតែមានការខ្វះខាតថវិការសំរាប់ទិញជា ដែក ស៊ីម៉ង់ សំរាប់កសាងសាលាឆាន់ដែលមានទទឹង២៥ម៉ែត បណ្តោយ៤២ម៉ែត នៅក្នុងវត្តខេមរៈភូមិន្ទរស្មីសាមគ្គី(ហៅវត្តអូរតាកុក) ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាបនោះលោក រ៉ម សាវី ចាងហ្វាងគេហទំព័រ ហ្រ្វាយដេ ដេលីញូ តំណាងឲ្យព្រះគ្រួចៅអធិការវត្ត ខេមរៈភូមិន្ទរស្មីសាមគ្គី (ហៅវត្តអូរតាកុក)សូមអំពាវនាវដល់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ និងសប្បុរសជនទាំងអស់ជួយឧបត្ថម្ភ ជាថវិកា តិចក្តី ច្រើនក្តី ដើម្បីចូលរួមចំណែកកសាងសាលាឆាន់ក្នុងវត្តមួយនេះ។
សូមបញ្ជាក់ដែរថា៖វត្តដែលកំពុងតែជួបការខ្វះខាតនេះនៅតំបន់ដាច់ស្រយាល ជាប់ព្រំប្រទល់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ដូច្នេះ បើសិនជាឯកឧត្តម លោកឧកញ៉ា លោកជំទាវ និងសប្បុរសជន មានចំណាប់អារម្មណ៍ចង់ជួយឧបត្ថម្ភ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ088 5000 993 / 095 538 995 ឬអញ្ជើញទៅវត្តផ្ទាល់ដែលបានជំរាបជូងខាងលើ៕