ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
នគរូបនីយកម្មសំណង់ និ​ងសុរិយោ​ដីខេត្តកណ្តាល អំពាវនាវឱ្យប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដី ពិនិត្យ​ឈ្មោះ និងផ្ទៀង​ផ្ទាត់ទិន្នន័យក្បាលដី អោយបានត្រឹមត្រូវ ក្នុងរយៈ​ពេល១៥ថ្ងៃ
Thu,27 February 2020 (Time 04:32 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 495នាក់)


ខេត្តកណ្ដាល៖មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល អំពាវនាវឱ្យ ប្រជាព​លរដ្ឋដែលជាម្ចាស់ក្បាលដី នៅភូមិសំប៉ានក្រោម ភូមិព្រែកតាទាវ ស្រុកស្អាង ខេត្តកណ្ដាល អញ្ជើញមកពិនិត្យឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី អោយបានត្រឹមត្រូវ ក្នុងរយៈពេល១៥ថ្ងៃ ចាប់​ពីថ្ងៃទី២៧ ខែកុម្ភៈដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។

លោក ព្រំ ឆាត អនុប្រធាន​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល អំពាវ​នាវបែបក្នុងពិធីបិទផ្សាយ​ជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យក្បាលដីមានលក្ខណៈជាប្រព័ន្ធ នៅ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ​ ឆ្នាំ២០២០ នៅក្នុងវត្តព្រែ​កអំបិល។
លោកអនុប្រធានមន្ទីរបន្តថា ការបិទផ្សាយនេះមានសារៈសំខាន់ណាស់ សម្រាប់​ប្រជាពលរដ្ឋ​ដែលមានដី នៅភូមិទាំង២ ក្នុងការពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី អោយបានត្រឹមត្រូវ ហើយ​ក្នុងករណីមាន ខុសឈ្មោះ អក្ខរាវិរុទ្ធ ទំហំដី ឬព្រំដី ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងឡាយ អាចធ្វើ​ការជំទាស់តវ៉ា លើទិន្នន័យដែលបានបិទ​ផ្សាយ។ហើយការជំទាស់ត​វ៉ាមានរយៈពេល១៥ថ្ងៃ ដោយ​គិតចាប់ពីថ្ងៃបិទផ្សាយនេះ រហូតដល់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០២០ ដោយក្នុងរយៈពេល១៥ថ្ងៃ គណៈក​ម្មការរដ្ឋបាល និងមន្ត្រីសុ​រិយោដី នឹងនៅប្រចាំការរៀងរាល់ថ្ងៃ ទាំងថ្ងៃឈប់សម្រាក និងថ្ងៃ​បុណ្យផ្សេងៗ ដើម្បីរងចាំពន្យល់ទិន្នន័យទាំងឡាយ ទទួលពាក្យបណ្ដឹង ដោះស្រយាការតវ៉ា និងវិវា​ទផ្សេងៗ។​

បន្ទាប់ពីបិទផ្សាយរយៈពេល១៥ថ្ងៃរួចមក យើងនឹងទទួបានទិន្នន័យត្រឹមត្រូវ សម្រាប់ចេញវិញ្ញា​បនបត្រសម្គាល់​ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ជូនប្រជាពលរដ្ឋ ដែលជាការរួមចំណែកកា​ត់បន្ថយជំលោះ​ដីធ្លី កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។
លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានលើកឡើងថា ការបិទផ្សាយនូវការវិ​និច្ឆ័យនៅ​ពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រ​កបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះ​រាជា​ណាចក្រកម្ពុជា សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងកាត់បន្ថយភាពក្រីក្រ ព្រមទាំង​រួមចាំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7187 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
48172 នាក់
ខែនេះ :
248896 នាក់
3 ខែនេះ :
685908 នាក់
សរុប :
15519840 នាក់