ប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ព្រះរាជអាជ្ញា ខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
ខេត្តស្វាយរៀង៖លោក ខាំ សុផារី វរៈព្រះរាជអាជ្ញាថ្នាក់លេខ២ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុមី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ជំនួសលោក គង់ ច័ន្ទខេមរិទ្ធ ដែលត្រូវបានផ្ទេរទៅកាន់ជា ព្រះរាជអាជ្ញាខេត្តប៉ៃលិន។
ពិធីប្រកាសប្រកាសផ្លាស់ប្តូមុខដំណែងព្រះរាជអាជ្ញានេះ បានធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៧ ខែកម្ភៈ ឆ្នាំ២០២០នេះ នៅសាលប្រជុំអាគារ ’’ឃ’’ សាលាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ដោយឯកឧត្ដមសមាជិកឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រម ឯកឧត្ដម លោក ជំទាវ លោក លោកស្រីប្រតិភូក្រសួងយុត្តិធម៌ និងព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រមតុលាការ ចៅក្រមអយ្យការ និងមន្ត្រីរាជការ នៃសាលាដំបូងខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតសរុបប្រមាណ២០០នាក់៕