ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុកម៉ូតូ បណ្តាលឱ្យមានអ្នករងរបួសធ្ងន់ ស្រាលចំនួន៣នាក់
ខេត្តកោះកុង៖ដោយសារបើកបរខ្វះការប្រយ័ត្ន បានបណ្តាលឱ្យមនុស្សប្រុស ស្រីចំនួន៣នាក់ បានរងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុបម៉ូតូ ដោយបើកបរក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា កាលពីវេលាម៉ោងជាង១២ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវច្រមុះជ្រូកទល់មុខអធិការដ្ឋានក្រុងខេមរភូមិន្ទ ស្ថិតនៅក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
បើតាមលោក ជុន គា អធិការរងក្រុងខេមរភូមិន្ទទទួលបន្ទុកសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា អ្នករងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចណ៍រួមមាន៖
ទី១-ឈ្មោះសារ៉ាយ ស្រីកា ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្សសាលា ទីលំបច្ចុប្បន្នភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បើកបរម៉ូតូម៉ាកhonda click ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ១M
៤៨២២ រងរបួសបាក់ថ្គាមខាងលើផ្នែកខាងឆ្វេង (របួសធ្ងន់)។
ទី២-ឈ្មោះសារ៉ាយ ធីតា ភេទស្រី អាយុ១៥ ឆ្នាំមុខរបរសិស្សសាលាទីលំនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ អ្នករួមដំណើរ(របួសស្រាល)។
ទី៣-ឈ្មោះឈឿន សុខគា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង
សង្កាត់ ស្ទឹងវែង ក្រុងខេមរភូមិន្ទ បើកបរម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ របួសបាក់ ដៃ ខាង ឆ្វេង(របួសធ្ងន់). ចំណែកម៉ូតូទាំង២ បានរងការខូចខាត មួយកំណាត់ មុខស្ទើរទាំងស្រុង។
លោកបញ្ជាក់ថា ក្រោយពីកើតហេតុភ្លាមកម្លាំងសមត្ថកិច្ចបានដឹកយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ខេត្តកោះកុង ដើម្បីព្យាបាល។ចំណែកមធ្យោបាយទាំអពីត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុក នៅអធិការក្រុង រងចាំការដោះស្រាយជាក្រោយ៕