អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ អភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២០ និងផែនការអាទិភាព ក្នុងការទាក់ទាញទេសចរណ៍
ខេត្តព្រះសីហនុ៖លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ អភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២០ និងផែនការអាទិភាព ក្នុងការទាក់ទាញទេសចរណ៍។
ពិធីនេះបានធ្វើឡើងនៅសណ្ឋាគារឆ្នេរថ្មី ក្រុងព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងក្រុង ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជីវករ នៅក្នុងក្រុងព្រះសីហនុ។
លោក ម៉ាង ស៊ីណេត មានប្រសាសន៍ថា វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាមាសបៃតង នឹងជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ចូលរួមជំរុញកំណើននឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបង្កើតការងារ ការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ ទ្រទ្រង់ដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនានា និងការអភិរក្សសម្បត្តិវប្បធម៌ និងធនធានធម្មជាតិយ៉ាងសំខាន់។
ខេត្តព្រះសីហនុ រដ្ឋាភិបាលកំណត់ជាគោលដៅសេដ្ឋកិច្ចគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម២០១០-២០២៥ ក្នុងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ទេសចរណ៍ សក្តានុពលដ៍វិសេសវិសាល នៃធនធានសេដ្ឋកិច្ច និងធនធានធម្មជាតិ រួមមានតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែអន្តរជាតិឆ្នេរ និងកោះដ៏ស្រស់ស្អាត ឧទ្យានជាតិ និងទឹកជ្រោះក្បាលឆាយ និងធនធាននៅបាតសមុទ្រជាដើម ដែលជាសត្ដានុពលយ៉ាងធំធេងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក៏ដូច ជាការទាក់ទាញទេសចរណ៍ឱ្យចូលមកទស្សនាកម្សាន្តមានការកើនឡើងជារៀងរាល់ឆ្នាំ៕