ថ្មីៗនេះមានការចុះផ្សាយថាលោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជាកំពុងប្រព្រឹត្តអំពើពុករលួយ...
ភ្នំពេញ៖ យោងតាមគេហទំព័រក្នុងស្រុកបានធ្វើការចុះផ្សាយដូចខាងក្រោមនេះថា៖ លោក ឱម យ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរបើកការស៊ើបអង្កេតលោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជាប្រព្រឹត្តអំពើពុករលួយ៖ ប្រភពដែលស្និទ្ធនឹងលោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា ការដែលលោក សន វី ហ៊ានធ្វើអ្វីៗតាមតែអំពើចិត្តគឺដោយសារអាងមា នលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាបង្អែក យ៉ាងរឹងមាំ មិនតែប៉ុណ្ណោះ មានមន្ត្រីម្នាក់ដែលមានឥទ្ធិពលខ្លាំងជាងលោក ត្រាំ អ៊ីវតឹក ក៏ជាបង្អែកដ៏រឹងមាំរបស់លោក សន វី ផងដែរ ហើយមន្ត្រីម្នាក់នោះចាំជួយការពារលោក សន វី គ្រប់ពេលវេលា។ ជាក់ស្តែងក្នុងតំណែងជាប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកជាអ គ្គនាយកទូរគមនាគមន៍កម្ពុជា គឺលោក សន វី ធ្វើអ្វីៗតាមអំពើចិត្ត។ ចំណែកលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា និងបក្ខពួកធ្វើអ្វីៗ តាមអំពើចិត្តហើយមិនចាត់វិធានការទប់ស្កាត់ទាល់តែសោះ។
ប្រភពពីមន្ត្រីមួយចំនួននៅក្នុងអង្គភាពទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថាចាប់តាំងពីលោក សន វី ទទួលបានតំណែងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា រួចមកគឺលោក សន វី ពង្រឹងបណ្តាញពុករលួយយ៉ាងរឹងមាំហើយប្រើគ្រប់វិធីដើម្បីកេងប្រវ័ញ្ចប្រាក់ចំណូលអង្គភាពតាមអំពើចិត្ត។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា និងបក្ខពួកឲ្យបានស៊ីជម្រៅ។ ដោយហេតុថា បច្ចុប្បន្នលោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា និងមន្ត្រីជំនិតប៉ុន្មាននាក់កំពុកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនដោយសារអាងមានខ្នងបង្អែករឹងមាំ។
ប្រភពពីមន្ត្រីនៅក្នុងអង្គភាពទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា កាលជំនាន់លោកប្រាក់ សុ ខុន នៅធ្វើជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺលោក សន វី មានតំណែងត្រឹមតែជាអគ្គនាយកស្តីទីទូរគមនាគមន៍កម្ពុជាប៉ុណ្ណោះ។ តែមកដល់ពេលលោក ត្រាំ អ៊ីវតឹក ចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ទើបលោក សន វី ទទួលបានតំណែងជាអគ្គនាយកទូរគមនាគមន៍កម្ពុជា។ ឥឡូវនេះលោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា ព្រមទាំងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាលដោយគ្មានខ្លាចក្រែងអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំ។ បញ្ហានេះជារឿងដែលលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះអំពើពុករលួយរបស់លោក សន វី អគ្គនាយក ទូរគមនាគមន៍កម្ពុជា និងបក្ខពួក៕ ពាក់ព័ន្ធការចោទប្រកាន់ដូចខាងលើអង្គភាពគេហទំព័ររស្មីជាយដែន យើងមិនអាចសុំការបំភ្លឺពីលោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា បាននោះទេដោយគ្មានលេខទូរស័ព្ទអង្គភាពយើងនឹងរង់ចាំការបំភ្លឺពីលោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជារាងរាល់ម៉ោងធ្វើការ។