តើបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន គ្មានប្រសិទ្ធភាពមែនទេ..? ទើបលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ និងលោក ឯម ភារី មេប៉ុស្ដិ៍ស្ទឹងមានជ័យ៣ មិនបង្រ្កាបល្បែង(បញ្ជល់មាន់)និង(អាប៉ោង)ដុះស្លែមួយនេះ.......
ភ្នំពេញ៖ ពលរដ្ឋ រិះគន់ថា លោក ម៉េង វិមានតារា អធិការ ខណ្ឌមានជ័យ និងលោក ឯម ភារី មេប៉ុស្ដិ៍ស្ទឹងមានជ័យ៣ មិនហ៊ានបង្រ្កាបសង្វៀនបញ្ជល់មាន់ដុះស្លែ និងអាប៉ោងរបស់មេបនល្បែងដែល ពូកែ រត់ការ បិទមាត់ សមត្ថកិច្ចមួយចំនួនទី១ - ចែ ដាវី ប្រពន្ធលោក ឡាយ ទី២ -ឈ្មោះ ខេ សាន់ ទី៣ -ឈ្មោះ ម៉ាប់ ដោយការអសកម្ម មិនបង្រ្កាបបនល្បែងដ៏ល្បីមួយនេះ ត្រូវបានមហាជន រិះគន់ថាគោលនយោបាយទាំង ៩ ចំណុច ដើម្បី ភូមិ ឃុំ មាន សុវត្ថិភាព របស់រាជ រដ្ឋាភិ បាល ត្រូវ បាន សមត្ថកិច្ច ខណ្ឌមានជ័យ ៣ មើល រំលង មិនយក មក អនុវត្ត..!
ប្រភព បន្ត ថា នៅ ទី តាំង បនល្បែង មួយ នេះ បាន បើក លេង សុី សង គ្នា ដោយ ភ្នាល់ ដាក់ ប្រាក់ ក្នុង មួយ គូរ រាប់លាន រៀល និង ហោ កញ្ចៀវ យ៉ាង សប្បាយ មិន ខ្លាចសមត្ថកិច្ច នោះ ទេ ។ ហាក់ បី ដូច ជា សមត្ថកិច្ច ត្រូវ ដង ត្រូវផ្លែ គ្នា ទទួល ផល ប្រយោជន៍ ទើប មិន បង្រ្កាប ។
តើ ឯកឧត្តម ស ថេត ស្នងការ នគរបាល រាជធានី ភ្នំពេញ និង លោក អភិបាល ខណ្ឌ ស្ទឹងមានជ័យ ហ៊ាន បង្រ្កាប អាប៉ោង ដ៏ធំ ដ៏មាន រឹទ្ធិ អំណាច នេះ ដែរឬទេ ព្រោះ មន្រ្តី ថ្នាក់ ក្រោម របស់លោក ប្រហែល ជា ខ្លាច បារមី របស់ មេបនល្បែង ទាំង ០៤ នាក់ ដូច ខាង លើ ហើយ។
ប្រភព បន្តថា បនល្បែង មាន ២ កន្លែង នៅ ទឹក ដី សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ ហេីយ កន្លែង បនល្បែង ដែរមាន ទី តាំង ខាង លេី នេះ អាច ចូល ទៅ លេង បាន តាម ផ្លូវដូង ងៀប ៣ ឆ្លង កាត់ ប្រឡាយលូ ទៅ ត្រង់ និង ទី តាំង មួយ ទៀត ហៅ (សេះ ស) ដោយបច្ចុប្បន្នកំពុងលេងក្រោមម្លប់ដើមម្ឃប់។ សូម បញ្ជាក់ ថា ចំពោះ ទី តាំង ទាំង ពីរ ដូច ខាង លើ នេះ គេ តែង បើក លេង និង ផ្លាស់ ប្តូរ ពីទី តាំង ទៅទីតាំង មួយទៀត ជា ប្រចាំ ដើម្បី បំភាន់ ភ្នែក អ្នកសារព័ត៌មាន និង មហាជន ។ ទី តាំងទាំង ០២ នេះ គឺ ស្ថិត នៅ ក្រោម ការ គ្រប់គ្រង សន្តិសុខ ដោយលោក ឯម ភារី មេប៉ុស្ដិ៍ ស្ទឹងមានជ័យ ៣ នឹង លោក ម៉េង វិមានតារា អធិការ នគរបាល ខណ្ឌមានជ័យ ផងដែរ។
ពលរដ្ឋ បន្តទៀត ថា ចំពោះ ទីតាំង បនល្បែង ប្រភេទ បៀ និង អាប៉ោង ទាំង ០២ ដូច ខាងលើ នេះ បាន បើក អោយ ចាក់ភ្នាល់ លុយ ខ្ទង់ លានៗ រៀល ហើយ អ្នកខ្លះ ពេលចាញ់ ក៏បាន យក ឡាន ម៉ូតូ ទៅលក់ រឺ បញ្ចាំ ផងដែរ ដើម្បី បានលុយ យកទៅស្រង់ ដើមបន្ត ទៀត តែអកុសល បែរជា ចាញ់អស់ ប្រាក់ ពីហោប៉ៅ ខោ សល់តែ ពង០៣ ត្រលប់ ទៅផ្ទះវិញ ក៏មានដែរ ។ ម្យ៉ាងវិញទៀត ដោយសារ តែ បនល្បែង សុីសង មួយនេះ ក៏ បង្ករអោយ ក្រុម អ្នកញៀន ទាំងនោះ បង្កើតជា ហឹង្សា ក្នុងគ្រួសារ ថែមទៀត ផងដែរ ។
យោងតាម ប្រភព ពីអ្នកចូល ទៅលេង នៅកន្លែង នោះ បាននិយាយថា ៖ ម្ចាស់សង្វៀន បាន បង់លុយ អោយ សមត្តកិច្ច រួចហេីយ ជា ថ្នូរ ក្នុុងការ មិនចុះបង្រ្កាប រឺ ផ្ដល់ព័ត៌មាន មកអោយ ម្ចាស់សង្វៀន គេច ខ្លួន មុនពេល ចុះបង្រ្កាប រឺ ក៏មិនអោយ លេងតែម្ដង ហេីយក៏ រាយការណ៍ ប្រាប់ថ្នាក់លេី ថា៖ កន្លែង ដែល គេប្ដឹង រឺ រាយការណ៍ នោះ មិនមាន បនល្បែង រឺ បទល្មេីស នោះ ទេ ។ ប្រភព បន្តទៀតថា ៖ សង្វៀន មាន់ជល់ ដ៏ធំ មួយកន្លែងនេះ ឈរជើង រាប់ខែ មកហើយ នោះ ស្របពេល ដែល មាន វត្តមានលោក ស ថេត មកកាន់តំណែងជាស្នងការ រាជធានី ភ្នំពេញ ។
មហាជន សង្ឃឹមថា ៖ លោក ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នឹង ជាស្នងការ នគរបាល រាជធានី ភ្នំពេញ នឹង មានវិធានការ ទប់ស្កាត់ បង្រ្កាប បនល្បែង ស៊ីសង ដូចខាងលេី ឆាប់ៗនេះ បន្ទាប់ពីបាន ទទួលព័ត៌មាន មួយនេះរួច ។ ហើយ គួរតែមាន ចំណាត់ការ ដោយ ប្រើ អភិក្រមទាំង ៩ ចំនុច ជាពិសេស ត្រង់ចំនុច ទី៥ នេះតែម្តង ក្នុងការ វះកាត់លោក ម៉េង វិមានតារា អធិការ ខណ្ឌមានជ័យ នឹង លោក ឯម ភារី មេបុស្ដិ៍ស្ទឹងមានជ័យ ៣ ដែលកំពុង ដេកស្ពឹក មិនព្រម បង្រ្កាបល្បែង ទាំងនេះ ។ ចំពោះ ករណីមួយនេះ សារព័ត៌មាន យើងមិនអាចស្វែង រកការបំភ្លឺពី ឯកឧត្តម ស ថេត ស្នងការ នគរបាល រាជធានី ភ្នំពេញ និង លោក ឯម ភារី ថែមទាំង លោក ម៉េង វិមានតារា បាននោះទេ ព្រោះគ្មានលេខទូរស័ព្ទទំនាក់ទំនង។ ដូច្នេះរឿងរាវខាងលើអង្គភាពយើងនិងរង់ចាំការបំភ្លឺរាងរាល់ម៉ោងធ្វើការ៕0884450068/085856764។