ឃាត់ខ្លួនជនសង្ស័យប្រុសស្រី១១នាក់ ពាក់ព័ន្ធករណី......
(បន្ទាយមានជ័យ)
ក្រោយពីបានទទួលសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋមកថា៖ មានអ្នកប្រើប្រាស់គ្រឿងញៀននៅម្ដុំក្រោយខារ៉ាអូខេនាគទិព្វ ទើបកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ អ.ហ ក្រុង បានចុះប្រតិបត្តការបង្រ្កាបបានករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ចំនួន១១នាក់ភ្លាមៗតែម្ដង កាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី ០៨ ខែមករា ឆ្នៃ២០២០ ហើយបានបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ។ បន្ទាប់មកក៏បញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលការងារគ្រឿងញៀនបានបញ្ជាក់ថា៖ ជនសង្ស័យទាំង១១នាក់មានឈ្មោះ ៖ ១/.យ៉េន មិថុនា,២/.រឹត ស្រីវី, ៣/.សាញ់ បូរី, ៤/.កន វ៉ា ,៥/.លឹម បូឡែន ,៦/.ណៃ ម៉ឡៃ ,៧.ធី ទិត្យ ,៨/.សេត វ៉ាន់នី និងដកហូតវត្ថុតាងគ្រឿងញៀនបានចំនួន០៥កញ្ចប់ ស្មើនឹង១,៣១ក្រាម ក្នុងនោះមេតំហ្វេតាមីនទឹកកក០៤កូនថងើតូចស្មើ ១,១៦ក្រាម , មេតំហ្វេតាមីនគ្រាប់ (០១គ្រាប់) ស្មើ ០,១៥ក្រាម។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា ក្នុង១១នាក់នោះ មានម្នាក់ឈ្មោះ រឹត ស្រីវី ភេទស្រី អាយុ២៤ឆ្នាំ ជាអ្នករក្សាទុកគ្រឿងញៀនដោយខុសច្បាប់ ចំណែក១០នាក់ទៀតជាអ្នកប្រើប្រាស់។
ក្រោយពីធ្វើសាកសួរចម្លើយរួច ព្រមទាំងបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជនសង្ស័យទាំង១១នាក់ត្រូវបានកម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕